លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦

លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦ - ảnh 1
លើកសរសើរសហករណ៍ ក្រុមសហករណ៍ឆ្នើមនិងកសិករមានការច្នៃប្រឌិតឆ្នាំ២០១៦

(VOV)_នាយប់ថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក
​ Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីលើកសរសើរ​សហករណ៍ ក្រុមសហករណ៍ និង
កសិករមានការច្នៃប្រឌិតឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុ​ភូមិ​វៀតណាម លោក Nguyen Thien Nhan និង
ថ្នាក់ដឹកនាំគ្រប់ក្រសួង ​ស្ថាប័ន ​បានប្រគល់ជូនកិត្តិនាមលើកសរសើរ៥១សហករណ៍
និងក្រុមសហករណ៍ និង​កសិករឆ្នើម១៧រូប។

          ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Cuong រដ្ឋមន្ត្រីក្រសួងកសិកម្ម និង​
អភិវឌ្ឍន៍ជនបទ បានអោយដឹងថា៖ ការរៀបចំពិធីនេះបានប្រព្រឹត្តទៅចំនឹង​ឱកាស
រំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាប្រពៃណីផ្នែកកសិកម្ម និងអភិវឌ្ឍន៍​ជនបទ (ថ្ងៃទី
១៤វិច្ឆិកាឆ្នាំ១៩៤៥-ថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១៦) ជាការកត់សម្គាល់​របស់ក្រសួង ស្ថាប័នអំ
ពីតួនាទីរបស់សហករណ៍ ក្រុមសហករណ៍  និងកសិករក្នុងដំណើការធ្វើកំណែទម្រង់កសិ
កម្ម និងកសាងជនបទថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ