លោកស្រីអធិការបតី Angela Merkel និងរដ្ឋាភិបាលអាល្លឺម៉ង់បញ្ចប់អាណត្តិ

(VOVWORLD) - នៅថ្ងៃទី ២៦ ខែតុលានៅវិមាន Bellevue ក្នុងទីក្រុងប៊ែកឡាំង ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier បានប្រគល់សេចក្តីសម្រេចចិត្ត បញ្ចប់អាណត្តិ ជូនអធិការបតីលោកស្រី Angela Merkel និងសមាជិកគណៈរដ្ឋមន្ត្រី។ 
លោកស្រីអធិការបតី Angela Merkel និងរដ្ឋាភិបាលអាល្លឺម៉ង់បញ្ចប់អាណត្តិ - ảnh 1ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier (ស្តាំ) បន្ទាប់ពីបានប្រគល់សេចក្តីសម្រេចចិត្តបញ្ចប់អាណត្តិរជូនលោកស្រីអធិការបតី Angela Merkel (ឆ្វេង) នៅវិមាន Bellevue ក្នុងទីក្រុង Berlin នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ ២០២១ (រូបថត៖ AFP/TTXVN)

ថ្លែងក្នុងពិធីនេះ ប្រធានាធិប តី Steinmeier បានថ្លែងអំណរគុណចំពោះលោកស្រី Merkel សម្រាប់រាល់ការរួមចំណែកដ៏ធំ ធេងរបស់លោកស្រី ចំពោះប្រ ទេសអាល្លឺម៉ង់ ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក ហើយបាន កោតសរសើរលោកស្រីថាជាមេដឹកនាំគំរូក្នុងប្រវត្តិសាស្ត្រអាល្លឺម៉ង់។ លោកប្រធានាធិបតី Steinmeier បាននិយាយថា លោកស្រីអធិការបតី Merkel បានដឹកនាំប្រទេស ឆ្លងកាត់វិបត្តិនិងឧបស័គ្គជាច្រើន ហើយទទួលបាន ការជឿទុក ចិត្តរបស់ប្រជាជនអាល្លឺម៉ង់។ លោកស្រីក៏បាននាំមកជូនប្រទេសអាល្លឺម៉ង់នូវការគោរព និងការស្រលាញ់ពីអឺរ៉ុប និងជុំវិញពិភពលោកផងដែរ។

សូមគូសបញ្ជាក់ថា  លោកស្រី Merkel ត្រូវបានជ្រើសរើសឲ្យកាន់តំណែងជាអធិការបតីអាល្លឺម៉ង់ជាលើកដំបូងបន្ទាប់ពីការបោះឆ្នោតសភាឆ្នាំ ២០០៥។ ចាប់តាំងពីពេលនោះមក លោកស្រីបានឆ្លងកាត់បួនអាណត្តិជាប់គ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា ជាមួយនឹងការបញ្ចប់អាណត្តិរបស់លោកស្រី “យុគសម័យ Merkel” របស់អាល្លឺម៉ង់បានបញ្ចប់ ហើយខាងមុខនេះ អាល្លឺម៉ង់នឹងឈានចូលដំណាក់កាល “ក្រោយ Merkel” ជាមួយនឹងរដ្ឋាភិបាលសម្ព័ន្ធភាពថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ