លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមមានការរួមចំណែកដ៏សំខាន់ដើម្បីគាំទ្រសន្តិភាពប្រកបដោយចីរភាព

(VOVWORLD) - លោក Antonio Guterres បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏សំខាន់មួយរបស់អ.ស.ប ចាប់តាំងពីការចូលរួមអង្គការនេះនាឆ្នាំ១៩៧៧មក។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ៖ វៀតណាមមានការរួមចំណែកដ៏សំខាន់ដើម្បីគាំទ្រសន្តិភាពប្រកបដោយចីរភាព - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ផ្ញើរសេចក្ដីអបអរសាទរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ (រូបថត៖ TTXVN)

នាថ្ងៃទី២៨ សីហា ក្រសួងការបរទេសវៀតណាមបានជូនដំណឹងថា ក្នុងឱកាសរំលឹកខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើរសេចក្ដី អបអរសាទរជូនចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ លោក Antonio Guterres បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដ៏សំខាន់មួយរបស់អ.ស.ប ចាប់តាំងពីការចូលរួមអង្គការនេះនាឆ្នាំ១៩៧៧មក។ កងកម្លាំងវៀតណាម កំពុងចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប ហើយតួនាទី ឈានមុខគេរបស់វៀតណាមក្នុងការឆ្ពោះទៅរកគោលដៅអភិវឌ្ឍសហ ស្សវត្សរ៍នោះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីជួយឲ្យវៀតណាមអនុវត្តកម្មវិធី អភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។ ក្នុងឋានៈជាសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប វៀតណាមបាននិងកំពុងមានការរួមចំណែក យ៉ាងសំខាន់ដើម្បីគាំទ្រដល់ខឿនសន្តិភាពប្រកបដោយចីរភាព។ ការរំលឹក ខួបលើកទី៧៥ទិវាបុណ្យឯករាជ្យជាតិវៀតណាមត្រូវនឹងឆ្នាំដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រការនេះបានបង្ហាញឲ្យឃើញនូវវត្តមានដ៏ខ្លាំងក្លារបស់វៀត ណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ