លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយដំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន

លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបប្រាស្រ័យជាមួយដំណាងសមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន - ảnh 1
លោកអគ្គលេខាបក្ស Nguyen Phu Trong

(VOV)_ក្នុ​ងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសចិន នាព្រឹកថ្ងៃទី៨ មេសា
 ​លោកអគ្គលេខា​បក្ស Nguyen Phu Trong បានជួបប្រាស្រ័យជាមួយដំណាង​សមាគម
​មិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀតណាម និងបណ្ដា​
ឥស្សរជន​មិត្តភាពចិន។ នៅក្នុងជំនួបទាំងនេះ អគ្គលេខាបក្ស Nguyen Phu Trong
 បានសង្កត់ធ្ងន់ថា៖ វៀតណាម-ចិន មានទំនាក់ទំនងមិត្តភាព ​ប្រពៃណី​តាំងពីយូរ
យា​ណាស់មកហើយ និងសព្វថ្ងៃ បានក្លាយទៅជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
លើ​គ្រប់វិស័យ។ នាបច្ចុប្បន្ន វៀតណាមជានិច្ចកាលទទួលបានការ​ជួយឧបត្ថម្ភដ៏ថ្លៃ
ថ្នូរ​របស់​ប្រជាជនចិន ដែលក្នុងនោះមានបណ្ដាអ្នកជំនាញការ ​ទីប្រឹក្សា និងកម្មាភិ
បាល​ចិន។ លោក Nguyen Phu Trong បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ
​ការរួមវិភាគដ៏ធំធេង ការជួយឧបត្ថម្ភដ៏ស្មោះត្រង់របស់មិត្តចិនចំពោះវៀតណាម។
 អគ្គលេខាបក្ស Nguyen Phu Trong ក៏បានវាយ​តំលៃ​ខ្ពស់ចំពោះសកម្មភាពដ៏​សម្បូរ
បែប​ជាក់ស្ដែងរបស់របស់សមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន និងសមា
គមមិត្តភាពចិន-វៀតណាម ក្នុងកិច្ចការពូន​ជ្រុំ​អោយទំនាក់ទំនងមិត្តភាពវៀតណាម
-ចិន ​នាពេលកន្លង​ទៅ និង​មានគោលបំណងថា៖ បន្តទទួលបានការជួយ​ឧបត្ថម្ភពី
ភាគីចិនថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ