លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ត្រូវយកចិត្តទុកដាក់ដល់សេចក្តីប៉ងប្រាថ្នានិងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនគ្រប់ស្រទាប់
(VOVWORLD) - អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅក្នុងសន្និសីទ (រូបថត៖ Van Hieu/VOV) |
នាព្រឹកថ្ងៃទី ១៦ ខែសីហានៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានបើកសន្និសីទអនឡាញទូទាំងប្រទេស ដើម្បីអនុវត្តន៍កម្មវិធីសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិក ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៣។ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះ មានប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្រ្តីលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា រណសិរ្សមាតុភូមិមាតុភូមិវៀតណាមនិងអង្គការជាសមាជិកគួរតែបន្តពង្រឹងនិងពង្រីកផែនមហា សាមគ្គីភាពជនជាតិទាំងមូល ពង្រីកស្មារតីច្នៃប្រឌិតរបស់ប្រជាជនគ្រប់ស្រទាប់ក្នុងការកសាងនិងការពារប្រទេសជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖ “ភារកិច្ចសំខាន់បំផុតជួរមុខរបស់រណសិរ្សមាតុភូមិ គឺបន្តកសាងនិងពង្រឹង ផែនមហាសាមគ្គីភាពជនជាតិទាំងមូល ដោយប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងធានាឱ្យមានសាមគ្គីភាពខ្ពស់លើការយល់ដឹង គំនិតនិងសកម្មភាព ប្រកាន់ខ្ជាប់ខ្ជួននូវគោលដៅឯករាជ្យប្រជាជាតិនិងសង្គមនិយម ការពារដោយម៉ឺងម៉ាត់ឯករាជ្យជាតិនិងអធិបតេយ្យជាតិ រក្សាស្ថិរភាពនយោបាយ-សង្គម កសាងប្រទេសកាន់តែសម្បូររុងរឿង អរិយធម៌ ប្រជាជនមានជីវភាពធូរធារនិងសប្បាយរីករាយ។ រណសិរ្សនិងអង្គការសមាជិករបស់ខ្លួនត្រូវតែធ្វើឱ្យប្រសើរជាងមុនក្នុងការឃោសនាអប់រំនិងការកៀងគរប្រជាជនឱ្យយល់ដឹងនិងអនុវត្តន៍ឱ្យបានល្អនូវគោលការណ៍ណែនាំនិងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ”។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ Van Hieu/VOV) |
យ៉ាងណាមិញ រណសិរ្សមាតុភូមិវៀតណាមនិងអង្គការសមាជិកត្រូវលើកកម្ពស់ថែមទៀតនូវតួនាទីជាអ្នកត្រួសត្រាយផ្លូវក្នុងការធានាសិទ្ធិជាម្ចាស់របស់ប្រជាជន ចូលរួមកសាងបក្សនិងរដ្ឋឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕