លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្តេជ្ញាមិនឲ្យការបោះឆ្នោតទំនុកចិត្ត បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ឧសភា នៅទីក្រុងហាណូយ សន្និសីទពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានបើកក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong។
លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្តេជ្ញាមិនឲ្យការបោះឆ្នោតទំនុកចិត្ត បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង - ảnh 1សន្និសីទពាក់កណ្តាលអាណត្តិនៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ បានបើកក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong  (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការមជ្ឈិមបក្សបានផ្តល់យោបល់លើខ្លឹមសារដូចជា៖ របាយការណ៍ស្តីពីការពិនិត្យលើការដឹកនាំ ការបញ្ជាណែនាំរបស់ការិយាល័យនយោបាយ លេខាធិការដ្ឋានពាក់កណ្តាលអាណត្តិ និងការងារសំខាន់ៗមួយចំនួនរហូតដល់ចប់អាណត្តិនៃសន្និបាតបក្សលើកទី១៣; យកមតិបោះឆ្នោតទំនុកចិត្តពីគណៈកម្មាធិការមជ្ឈិមសម្រាប់សមាជិកការិយាល័យនយោបាយ និងលេខាធិការដ្ឋាននៃអាណត្តិទី ១៣ រួមទាំងបញ្ហាសំខាន់ៗមួយចំនួនទៀត។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ អគ្គលេខាបក្ស លោក Nguyen Phu Trong បានចាត់ទុកថា៖ កិច្ចប្រជុំនេះមានសារសំខាន់ណាស់សម្រាប់ការសម្រេចបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣; នេះគឺជាឱកាសមួយ ដើម្បីក្រឡែកមើលឡើងវិញ និងវាយតម្លៃដោយបរានុម័ត ទូលំទូលាយនូវលទ្ធផល និងសមិទ្ធិផលដែលសម្រេចបានតាំងពីដើមអាណត្តិរហូតមកដល់បច្ចុប្បន្ន ដោយចង្អុលបង្ហាញពីដែនកំណត់ និងចំណុចខ្សោយដែលនៅតែមាន មូលហេតុ និងមេរៀនបទពិសោធន៍; ព្យាករបរិបទនៃស្ថានភាពថ្មីជាមួយនឹងឱកាស គុណសម្បត្តិ ការលំបាក និងបញ្ហាប្រឈមដែលទាក់ទងគ្នា; ពីទីនោះ ដើម្បីកំណត់គោលការណ៍ណែនាំ និងការសម្រេចចិត្តសំខាន់ៗ ដែលចាំបាច់ត្រូវផ្តោតលើការដឹកនាំ នៅក្នុងពាក់កណ្តាលចុងក្រោយ នៃអាណត្តិទី ១៣។

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ ប្តេជ្ញាមិនឲ្យការបោះឆ្នោតទំនុកចិត្ត បង្កឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុង - ảnh 2អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងសន្និសីទ  (រូបថត៖ VOV)

ទាក់ទងនឹងការបោះឆ្នោតទំនុកចិត្តរបស់គណៈកម្មាធិការមជ្ឈិមសម្រាប់សមាជិកការិយាល័យនយោបាយ និងសមាជិកលេខាធិការដ្ឋាននីតិកាលទី ១៣ អគ្គលេខាបក្ស លោក Nguyen Phu Trong បានស្នើថា៖ “ត្រូវវាយតម្លៃឱ្យបានត្រឹមត្រូវនូវគុណភាព សមត្ថភាព លទ្ធផលជាក់ស្តែងនៃការអនុវត្តការទទួលខុសត្រូវដែលបានកំណត់ និងកិត្យានុភាពរបស់បុគ្គលដែលបានទទួលការបោះឆ្នោតទំនុកចិត្ត។ ទន្ទឹមជាមួយគ្នានោះ ធានាបាននូវប្រជាធិបតេយ្យ បរានុម័ត យុត្តិធម៌ និងតម្លាភាពក្នុងការទទួលយកការបោះឆ្នោតទំនុកចិត្ត និងការប្រើប្រាស់លទ្ធផលនៃការបោះឆ្នោតទំនុកចិត្ត។ ជាងនេះទៅទៀត ត្រូវតាំងចិត្តមិនអនុញ្ញាតឱ្យមានការរំលោភបំពាន ឬទាញយកផលប្រយោជន៍ពីការបោះឆ្នោត ទំនុកចិត្ត ធ្វើឱ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុង”។

យោងតាមកម្មវិធី កិច្ចប្រជុំពាក់កណ្តាលអាណត្តិរបស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ នឹងដំណើរការរហូតដល់ថ្ងៃពុធ (ទី ១៧ ឧសភា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ