លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមកអុជធូបគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ មណ្ឌលកេរ្តិ៍ដំណែលលោក ប្រធានហូជីមិញ នៅក្នុងវិមានប្រធានរដ្ឋ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី៧៧ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) ហើយក៏ជាខួបលើក ទី៥៣ នៃមរណភាពរបស់លោកប្រធានហូជីមិញ (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩-ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២) នាព្រឹកថ្ងៃទី១ ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញ មកអុជធូបគោរព វិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ មណ្ឌលកេរ្តិ៍ដំណែលលោក ប្រធានហូជីមិញ នៅក្នុងវិមានប្រធានរដ្ឋ។
អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃមណ្ឌលកេរ្តិ៍ ដំណែល លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យកម្មាភិបាល បុគ្គលិក ទាំងអស់នៅទីនេះ ចាំបាច់ត្រូវបន្តផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវអំពីសតិ អារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ដើម្បីឃោសនានិងណែនាំដល់ប្រជាជននៅ ក្នុងប្រទេស និងភ្ញៀវអន្តរជាតិដែលមកទស្សនា យល់ដឹងកាន់តែច្បាស់អំពីសតិ អារម្មណ៍ សីលធម៌ និងរចនាបទ្មរបស់លោកប្រធាន។ នោះគឺជាទ្រព្យសម្បត្តិខាង ស្មារតីដែលមិនអាចកាត់ថ្លៃបានរបស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀត ណាម បំភ្លឺបុព្វហេតុបដិវត្តន៍ ដឹកនាំការបោះជំហាននីមួយៗ និងជ័យ ជំនះនីមួយៗរបស់បដិវត្តន៍វៀតណាម។ ការសិក្សា និងយកតម្រាប់តាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ គឺជាកិច្ចការចាំបាច់ ជាភារកិច្ច ដ៏សែនសំខាន់ ប្រចាំ និងមិនអាចខ្វះបានសម្រាប់បក្សទាំងមូល និងប្រជាជនទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ