លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយអំពីបញ្ហាសំខាន់ៗមួយចំនួន

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ មីនា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ការិយាល័យនយោបាយដើម្បី ផ្តល់មតិយោបល់លើខ្លឹមសារសំខាន់ៗមួយចំនួន។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយអំពីបញ្ហាសំខាន់ៗមួយចំនួន - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញថ្លែងនៅកិច្ចប្រជុំការិយាល័យនយោបាយ។ (រូបថត៖ VNA)
ផ្ដល់យោបល់លើគម្រោងបូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តស្ដីពីទិសដៅ ភារកិច្ច ដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធានាការពារជាតិ សន្តិសុខ នៅតំបន់ដីសណ្ដទន្លេ Cuu Long ក្នុងដំណាក់កាល ២០០១-២០២០ លោកអគ្គ លេខាបក្ស Nguyen Phu Trong បានក្រើនរំលឹកថា សេចក្តីសម្រេចចិត្តរបស់ ការិយាល័យនយោបាយ ត្រូវតែបង្ហាញការតម្រង់ទិស និងសតិអារម្មណ៍ក្នុងការដឹកនាំ អំពីទស្សនៈ គោលជំហរ និងគោលនយោបាយធំៗ ;ចាំបាច់ត្រូវចេញផ្សាយសេចក្តី សម្រេចចិត្តដោយបញ្ជាក់ពីតួនាទី ឋានៈ និងសារៈសំខាន់នៃតំបន់សេដ្ឋកិច្ចដីសណ្ដ ទន្លេ Cuu Long។ ការចេញសេចក្តីសម្រេចចិត្តថ្មីនឹងបង្កើតការផ្លាស់ប្ដូរថ្មី ស្មារតីថ្មី មុខមាត់ថ្មី ជាមួយនឹងការរួមវិភាគទានថ្មីៗជាច្រើនសម្រាប់ប្រទេសជាតិក្នុងរយៈ ពេលខាងមុខ។
ទាក់ទិននឹងគម្រោងបូកសរុបរយៈពេល៥ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានរបស់ ការិយាល័យនយោបាយស្តីពីការបង្កើនការដឹកនាំរបស់បក្ស ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ខ្ជះខ្ជាយនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ ធ្ងន់ថា ការងារនេះនាពេលកន្លងមក ត្រូវបានជំរុញខ្លាំង ជាមួយនឹងការប្តេជ្ញាចិត្តកាន់ តែខ្ពស់ ប្ដូរផ្ដាច់ជាងមុន; មិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប៉ុណ្ណោះទេ ថែម ទាំងផ្តោតលើការបង្ការទប់ស្កាត់នឹងភាពអសកម្មទៀតផង ជាពិសេសគឺការធ្លាក់ចុះនៃ សតិអារម្មណ៍នយោបាយ សីលធម៌ និងរបៀបរស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ