លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ផ្ញើរលិខិតជូនចំពោះផ្នែកអប់រំវៀតណាមក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១

(VOVWORLD) - ក្នុងឆ្នាំសិក្សាថ្មី លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យផ្នែកអប់រំ បន្តបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ឲ្យមានប្រសិទ្ធភាពផង ហើយរៀបចំការ សិក្សាសម្រាប់សិស្សា នុសិស្សនិងនិស្សិតឲ្យបានល្អទៀតផង។ ទន្ទឹមនឹង នោះ ផ្ដោតសំខាន់ទៅលើការលើកកំពស់គុណភាពនៃការអប់រំ-បណ្ដុះ បណ្ដាលជាពិសេសគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើឧស្សាហូបនីយ កម្មនិងទំនើបកម្មប្រទេសជាតិ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤។ 
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ផ្ញើរលិខិតជូនចំពោះផ្នែកអប់រំវៀតណាមក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ - ảnh 1សិស្សានុសិស្សក្នុងទូទាំងប្រទេសនឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី៥ កញ្ញា។ (រូបថត៖ tienphong.vn) 

នាថ្ងៃទី៤ កញ្ញា ក្នុងលិខិតដែលផ្ញើរជូនចំពោះផ្នែកអប់រំវៀតណាមក្នុង ឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានកត់សម្គាល់ហើយស្ងើចសរសើររាល់ កិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលរបស់ផ្នែកអប់រំក្នុងឆ្នាំសិក្សាកន្លងទៅ ទោះបី ជារងផលប៉ះពាល់ដោយសារជម្ងឺ Covid-19។ ក្នុងឆ្នាំសិក្សាថ្មី លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានស្នើឲ្យផ្នែកអប់រំ បន្តបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 ឲ្យមានប្រសិទ្ធភាពផង ហើយរៀបចំការ សិក្សាសម្រាប់សិស្សានុសិស្សនិងនិស្សិតឲ្យបានល្អទៀតផង។ ទន្ទឹមនឹង នោះ ផ្ដោតសំខាន់ទៅលើការលើកកំពស់គុណភាពនៃការអប់រំ-បណ្ដុះ បណ្ដាលជាពិសេសគឺការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធ្វើឧស្សាហូបនីយ កម្មនិងទំនើបកម្មប្រទេសជាតិ ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានសម្ដែងនូវគោលបំណងថា ផ្នែកអប់រំ បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ រក្សារឹងមាំនូវឫទ្ធានុភាពនយោបាយ សីល ធម៌ ការជក់ចិត្តនឹងរបរ ដើម្បីរួមចំណែកជាច្រើនថែមទៀតដល់បុព្វហេតុ ផ្លាស់ប្ដូរថ្មីផ្នែកអប់រំវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ