លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
(VOVWORLD) - នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ទំនួលខុសត្រូវរបស់យើងគឺត្រូវតែអនុវត្តឲ្យបាននូវមរតកសាសន៍របស់ លោកប្រធានហូជីមិញនិងសេចក្ដីប្រកាសឯករាជ្យ ជាឯកសារដំបូងរបស់ ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋដែលត្រូវបានពិភពលោកស្គាល់ដល់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានអញ្ជើញមកអុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ។ (រូបថត៖ TTXVN) |
ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាជ័យជំនះនៃបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិទី២កញ្ញា នាព្រឹកថ្ងៃទី១ កញ្ញា លោក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong បានអញ្ជើញមក អុជធូបទៀនរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅផ្ទះ ៦៧ មណ្ឌល កេរដំណែលលោកប្រធានហូជីមិញ នៅក្នុងវិមានប្រធានរដ្ឋ។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ទំនួលខុសត្រូវរបស់យើងគឺត្រូវតែអនុវត្តឲ្យបាននូវមរតកសាសន៍របស់ លោកប្រធានហូជីមិញនិងសេចក្ដីប្រកាសឯករាជ្យ ជាឯកសារដំបូងរបស់ ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋដែលត្រូវបានពិភពលោកស្គាល់ដល់។ នោះគឺត្រូវតែរក្សាយ៉ាងរឹងមាំនូវឯករាជ្យសេរីភាពរបស់ប្រទេស ជាតិទោះជាយ៉ាងណាក៏ដោយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានលើក ច្បាស់ថា ការរំលឹកខួបទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះប្រព្រឹត្តទៅចំនឹងពេល វេលាដែលប្រទេសទាំងមូលកំពុងត្រៀមរៀបចំឆ្ពោះទៅមហាសន្និបាត ទូទាំងប្រទេសរបស់បក្សលើកទី១៣។ ដូចដែលលោកប្រធានហូជីមិញ ធ្លាប់បានមានប្រសាសន៍ថាមហាសន្និបាតបក្សគឺជាព្រឹត្តិការណ៍ដ៏សែន សំខាន់របស់បក្សនិងប្រជាជាតិដែលធ្វើឲ្យបក្សនិងប្រជាជនកាន់តែសាមគ្គី គ្នាថែមទៀតទាំងក្នុងសតិអារម្មណ៍ផងនិងសកម្មភាពផង។ នេះជាមូលដ្ឋាន គ្រឹះដើម្បីរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកប ដោយជោគជ័យយ៉ាងល្អប្រសើរ៕