លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត

(VOVWORLD) - នាថ្ងៃទី ១៥ តុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Chang Ho-jin ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានទទួលជួបលោក Chang Ho-jin ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ទីប្រឹក្សាពិសេសលោក Chang Ho-jin បានអះអាងថា កូរ៉េខាងត្បូងចាត់ទុកវៀតណាមជាដៃគូស្នូលក្នុងដំណើរការអនុវត្តន៍យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីភាព សន្តិភាព វិបុលភាព និងគំនិតផ្តួចផ្តើមសាមគ្គីភាពរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - កូរ៉េខាងត្បូង ព្រមទាំងបានសង្កត់ធ្ងន់លើសាររបស់ប្រធានាធិបតីកូរ៉េខាងត្បូងអំពីគោលបំណងចង់ក្លាយជាដៃគូដ៏គួរឱ្យទុកចិត្ត និងសំខាន់របស់វៀតណាមក្នុងដំណើរការអនុវត្តន៍គោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមចាត់ទុកកូរ៉េខាងត្បូងជាដៃគូមួយក្នុងចំណោមដៃគូសំខាន់បំផុត និងជាអាទិភាពក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន; សង្កត់ធ្ងន់លើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ ស្របតាមក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូង។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា វៀតណាមយកចិត្តទុកដាក់ និងត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់នៃការ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅសមុទ្រខាងកើត គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ