លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញចូលរួមពិធីបើកបវេសនកាលនៅវិទ្យាស្ថានការពារជាតិ
(VOVWORLD) - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យវិទ្យាស្ថានខិតខំប្រឹងប្រែង ក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រយោធានិងសិល្បៈយោធាឈានមុខក្នុងតំបន់។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍។
(រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានការពារជាតិបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥។ វិទ្យាស្ថានដើរតួនាទីយ៉ាង សំខាន់ក្នុងការបណ្តុះបណ្តាល និងបំប៉នកម្មាភិបាល; ធ្វើសេនាធិការយុទ្ធសាស្ត្រលើ វិស័យការពារជាតិ សន្តិសុខ យោធា ការកសាងកងទ័ព ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមដោយផ្សាភ្ជាប់នឹងការការពារជាតិ សន្តិសុខ ការកសាង និងការពារមាតុភូមិ ក្នុងស្ថានភាពថ្មី... អញ្ជើញថ្លែងនៅពិធិបើក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា៖
“គោលដៅខ្ពស់បំផុតនៃការងារហ្វឹកហ្វឺន-បណ្តុះបណ្តាលនៅវិទ្យាស្ថាននោះ គឺត្រូវកសាងជួរកម្មាភិបាលទំនើបតាមបាវចនាថា ទំនើបក្នុងការត្រិះរិះ និងវិធីសាស្រ្តការងារ។ ខ្លឹមសារនៃការហ្វឹកហ្វឺនបណ្ដុះបណ្ដាលត្រូវតែច្បាមជាប់នឹងភារកិច្ចការពារ ជាតិ សន្តិសុខរបស់ប្រទេសជាតិ និងការអភិវឌ្ឍរបស់កងទ័ព; ទ្រឹស្តីស៊ីជម្រៅ ការអនុវត្តជាក់ស្ដែងសម្បូរបែប ធ្វើបច្ចុប្បន្នភាព និងបំពេញបន្ថែមចំណេះដឹងទ្រឹស្តី និង ព័ត៌មានថ្មីៗអំពីវិទ្យាសាស្ត្រយោធាទំនើប ជាពិសេសទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ទាក់ទងនឹងការពារមាតុភូមិក្នុងស្ថានភាពថ្មី”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យវិទ្យាស្ថានខិតខំប្រឹងប្រែង ក្លាយទៅជាមជ្ឈ
មណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រយោធានិងសិល្បៈយោធាឈានមុខក្នុងតំបន់៕