លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឯបរទេសចំនួន ៩ រូប

(VOVWORLD) -  លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានក្រើនរំលឹកថា ចាំបាច់ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុបែបពហុភាគីនីយកម្ម នៃទំនាក់ទំនងការបរទេស ធ្វើជាមិត្តនិងជាដៃគូគួរឲ្យជឿទុកចិត្ត និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឯបរទេសចំនួន ៩ រូប - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឯបរទេសចំនួន ៩ រូប (រូបថត៖ Baoquocte)

នាព្រឹកថ្ងៃទី ២១ ខែតុលា នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអញ្ជើញប្រគល់សេចក្តីសម្រេចចិត្ត តែងតាំងឯកអគ្គរដ្ឋទូតវៀតណាម ៩ រូប ប្រចាំនៅឯបរទស សម្រាប់អាណត្តិ ២០២០-២០២៣ និងទទួលជួបឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័នតំណាងវៀតណាមឯបរទេស ដែលត្រៀមចេញដំណើរទៅបំពេញបេសកកម្មការទូតនៅប្រទេសដូចជា៖ សហព័ន្ធរុស្ស៊ី ព្រះរាជាណាចក្រប៊ែលហ្សិក សហភាពអឺរ៉ុប (EU) សាធារណរដ្ឋសឹង្ហបូរី បារាំង អូទ្រីស ហុងគ្រី សាធារណរដ្ឋឈីលី និងសាធារណរដ្ឋប្រជាធិបតេយ្យស្រីលង្កា និងសាធារណរដ្ឋក្រិកផងដែរ។

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ផ្នែកការទូត ត្រូវការពង្រឹងការសម្របសម្រួលនិង សាមគ្គីភាពគ្នា និងលើកកម្ពស់កម្លាំងពលំ៖ ទាំងទិដ្ឋភាពទ្វេភាគីនិងពហុភាគី ដើម្បីបំពេញភារកិច្ចកិច្ចការបរទេសប្រកបដោយជោគជ័យ ដោយដាក់ផលប្រយោជន៍ជាតិនិងប្រទេសជាតិជាអាទិភាពចម្បង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានក្រើនរំលឹកថា ចាំបាច់ត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុបែបពហុភាគីនីយកម្មនៃទំនាក់ទំនងការបរទេស ក្នុងនាមជាមិត្តនិងជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋអញ្ជើញប្រគល់សេចក្តីសម្រេចចិត្តតែងតាំងឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឯបរទេសចំនួន ៩ រូប - ảnh 2អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតនិងប្រធានស្ថាប័តតំណាងវៀតណាមនៅឯបរទេស អាណត្តិ ២០២០-២០២៣

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ  Nguyen Phu Trong សង្ឃឹមថា ឯកអគ្គរដ្ឋទូតនិងប្រធាននៃស្ថាប័នតំណាងវៀតណាមនៅឯបរទេស មានទស្សនវិស័យវែងឆ្ងាយជាងទៀត ធ្វើការស្រាវជ្រាវឱ្យកាន់តែច្បាស់ ស្វែងយល់ពីស្ថានភាពជាក់ស្តែង ដើម្បីចូលរួមមតិលើសេចក្តីព្រាងឯកសារនៃមហាសន្និបាតលើកទី ១៣ របស់បក្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ