លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្ត Yunnan ប្រទេសចិន

លោកអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅខេត្ត Yunnan ប្រទេសចិន - ảnh 1
លោកអគ្គលេខា Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយសម្ព័ន្ធក្រុមហ៊ុន Huawei (VOV)

        Vovworld-បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន នាថ្ងៃទី៩មេសា
អគ្គលេខា​បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានចាកចេញ​ពី
​ទីក្រុង​ប៉េកាំងទៅទស្សនាខេត្ត Yunnan។

        មុនពេលចាកចេញពីក្រុងប៉េកាំង នាព្រឹកថ្ងៃទី៩មេសា លោកអគ្គលេខា
Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជួរ​
មុខចំនួន​២​របស់​ចិនក្នុងវិស័យទូរគមនាគមន៍គឺសម្ព័ន្ធក្រុមហ៊ុន Huawei និង
សម្ព័ន្ធក្រុមហ៊ុន Zhongxing។ លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះ
លទ្ធផលសហប្រតិបត្តិ​ការរវាងបណ្ដាអង្គភាពអាជីវកម្មចិនជាមួយក្រុមហ៊ុន
ទូរគមនាគមន៍របស់វៀតណាម។ លោកអគ្គលេខាមានបំណងថា បណ្ដាអង្គភាព
អាជីវកម្មចិននឹងបន្តអនុវត្តគំរោងការណ៍​សហប្រតិបត្តិការប្រកបដោយប្រសិទ្ធ
ភាពនៅវៀតណាមដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសំរាប់អង្គភាព
អាជីវកម្មនិងរួមចំណែកទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏
ដូចជាបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

        ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នាយប់ថ្ងៃទី៨មេសា នៅជំនួបមុខជាមួយ​
តំណាង​សមាគមមិត្តភាពកិច្ចការបរទេសប្រជាជនចិន សមាគមមិត្តភាពចិន-វៀត
​ណាម​ជាដើម លោក Nguyen Phu Trong មានបំណងថា បណ្ដាមិត្តចិននឹងអប់រំ​ជំនាន់
វ័យក្មេងចិននាបច្ចុប្បន្នពង្រីកពូនជ្រុំនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង​រវាង
វៀតណាម-ចិនកាន់តែស្ថិរភាពអភិវឌ្ឍន៍ស្អាតស្អំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ