លោកអនុប្រធានរដ្ឋសភា Tran Quang Phuong អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខេត្ត Quang Ngai

(VOVWORLD) - ម្ចាស់ឆ្នោតបានស្នើឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈឹមបន្តមានគោលនយោបាយឧបត្ថម្ភដ៏សមស្របនិងទាន់ពេលវេលាសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ ព្រមទាំងស្នើឲ្យក្រសួងសុខាភិបាលឆាប់ដាក់ថ្លៃសេវាធ្វើតេស្តរហ័ស SARS-CoV-2 និងធ្វើតេស្ត PCR ចូលក្នុងបញ្ជីធានារ៉ាប់រងសុខាភិបាល ដើម្បីសម្រួលដល់ការចំណាយលើការពិនិត្យ ព្យាបាលជម្ងឺរបស់ប្រជាជនផងដែរ។
លោកអនុប្រធានរដ្ឋសភា Tran Quang Phuong អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខេត្ត Quang Ngai - ảnh 1លោកអនុប្រធានរដ្ឋសភា Tran Quang Phuong ថ្លែងនៅជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅខេត្ត Quang Ngai។ (រូបថត៖ VNA)

នៅថ្ងៃទី១៨និងទី១៩ ខែវិច្ឆិកា លោកឧត្តមសេនីយ៍ឯក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម រួមជាមួយគណៈប្រតិភូសមាជិករដ្ឋសភានៃខេត្ត Quang Ngai បានទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមតំបន់មួយចំនួនលើភូមិសាស្ត្រខេត្ត បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥។

ម្ចាស់ឆ្នោតបានស្នើឲ្យរដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈឹមបន្តមានគោលនយោបាយឧបត្ថម្ភដ៏សមស្របនិងទាន់ពេលវេលាសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ ព្រមទាំងស្នើឲ្យក្រសួងសុខាភិបាលឆាប់ដាក់ថ្លៃសេវាធ្វើតេស្តរហ័ស SARS-CoV-2 និងធ្វើតេស្ត PCR ចូលក្នុងបញ្ជីធានារ៉ាប់រងសុខាភិបាល ដើម្បីសម្រួលដល់ការចំណាយលើការពិនិត្យ ព្យាបាលជម្ងឺរបស់ប្រជាជនផងដែរ។

ជាការឆ្លើយតប លោកអនុប្រធានរដ្ឋសភា Tran Quang Phuong បានស្នើឲ្យគណៈប្រតិភូសមាជិករដ្ឋសភាខេត្ត សម្របសម្រួលជាមួយក្រុមប្រឹក្សាប្រជាជនខេត្ត ទទួលយកមតិ យោបល់របស់ម្ចាស់ឆ្នោត ហើយឆ្លុះបញ្ចាំងទៅកាន់ស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយឲ្យដល់ឫសគល់។ លោកអនុប្រធានរដ្ឋសភាក៏បានសម្ដែងបំណងថា ម្ចាស់ឆ្នោតបន្តតាមដាន ឃ្លាំមើលជាប្រចាំនូវប្រតិបត្តិការរបស់រដ្ឋសភា ក្រុមប្រឹក្សាប្រជាជននិងអាជ្ញាធរមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ