លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនិងសហគ្រាសធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ៤ ខែមេសា) នៅទីក្រុងវ៉ាស៊ីនតោណ សហរដ្ឋអាមេរិក ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រី និង សហគ្រាសអាមេរិកធំៗមួយចំនួន។

លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ជួបធ្វើការជាមួយមជ្ឈដ្ឋានមន្ត្រីនិងសហគ្រាសធំៗមួយចំនួនរបស់សហរដ្ឋអាមេរិក - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយបម្រែបម្រួលអាកាសធាតុអន្តរជាតិ លោក John Podesta នៅសេតវិមាន។
(រូបថត៖ VNA)
ក្នុងជំនួបជាមួយទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយបម្រែបម្រួលអាកាសធាតុអន្តរជាតិ លោក John Podesta លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានអះអាងថា វៀតណាមមានបំណងចង់សហការជាមួយអាមេរិក ដើម្បីអនុវត្តន៍ការ សន្យាអំពីអាកាសធាតុរបស់វៀតណាមក្នុងក្របខណ្ឌនៃភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។ (JETP) ក៏ដូចជាគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សុទ្ធមកកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ ផងដែរ។ លោក Podesta បានឲ្យដឹងថា សហរដ្ឋ អាមេរិកនឹងបន្តបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសវៀតណាមក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងការអភិវឌ្ឍថាមពលស្អាត និង ការផ្ទេរបច្ចេក វិទ្យាថាមពលកកើតឡើងវិញ។
នៅក្នុងជំនួបពិភាក្សាជាមួយសហគ្រាសឈានមុខគេជិត ៣០ របស់អាមេរិក លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរនឹងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសអាមេរិកមកបណ្តាក់ទុននៅវៀតណាម។ ក្នុងពេលជាមួយគ្នានោះ ប្រធានក្រុម ប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) លោក Ted Osius បានឲ្យដឹងថា សហគ្រាស អាមេរិកវាយតម្លៃខ្ពស់ចំពោះការប្រតិបត្តិការរបស់រដ្ឋាភិបាលវៀតណាម ហើយសង្ឃឹម ថា រដ្ឋាភិបាលវៀតណាមបន្តបង្កើតបរិយាកាស គោលនយោបាយ និងស្ថាប័ន អំណោយផលថែមទៀត ដើម្បីឲ្យសហគ្រាសអាមេរិកកាន់តែច្រើន ជាពិសេសលើ វិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការថែទាំសុខភាព និងអាកាសចរណ៍ មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។
នាថ្ងៃដដែល លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai មានជំនួបជាមួយប្រធាន និងថ្នាក់ដឹកនាំសហគ្រាសអាមេរិកមួយចំនួនដូចជា Intel, Dell, Apple និង Boeing៕

ប្រតិកម្មទៅវិញ

ផ្សេងៗ