លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ ផែនការមេនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនៃខេត្ត Dien Bien

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មីនា ខេត្ត Dien Bien បានរៀបចំសន្និសីទប្រកាសផែនការមេរបស់ខេត្ត ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ 
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ ផែនការមេនឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍនៃខេត្ត Dien Bien - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha ថ្លែងមតិនៅសន្និសីទ។ (រូបថត៖ nhandan.vn)

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានធ្វើជាប្រធានសន្និសីទ ហើយប្រគល់សេចក្តីសម្រេចអនុម័តលើផែនការមេខេត្ត Dien Bien ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដល់ថ្នាក់ដឹកនាំខេត្ត។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើថា Dien Bien ចាំបាច់ត្រូវផ្តល់អាទិភាពដល់ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសម្រាប់តភ្ជាប់តំបន់ និងអន្តរជាតិ បង្កើតអ័ក្សតភ្ជាប់រវាងវៀតណាមជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងចិន។ ខេត្តត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធតភ្ជាប់ចរាចរណ៍ តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល សុខាភិបាលនិងការអប់រំ... ក្រោយពីប្រកាសផែនការមេ ខេត្តត្រូវបន្តអភិវឌ្ឍបណ្តាញទីក្រុងជនបទឱ្យមានលក្ខណៈទំនើបផង ខណៈដែលនៅតែរក្សាបានតម្លៃវប្បធម៌ និងអត្តសញ្ញាណ ហើយមិនបង្ខូចទេសភាពធម្មជាតិនោះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខេត្ត Dien Bien ចាំបាច់ត្រូវបង្កើនការផ្សព្វផ្សាយ ហើយអញ្ជើញអ្នកវិទ្យាសាស្ត្រ វិនិយោគិនដែលមានបទពិសោធន៍ និងកិត្យានុភាព មកជួយខេត្តឲ្យមានការអភិវឌ្ឍយ៉ាងសម្បូរបែបនិងប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ ខេត្តចាំបាច់ត្រូវជំរុញខ្លាំងការកសាងសេដ្ឋកិច្ចឌីជីថល ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងកំណែទម្រង់បែបបទរដ្ឋបាលលើគ្រប់វិស័យ ក៏ដូចជាត្រូវស្នើឡើងយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ