លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha អញ្ជើញទៅទស្សនាមណ្ឌលឧស្សាហកម្មវៀតណាមនៅគុយបា

(VOVWORLD) - ViMariel គឺជាគម្រោងសម្បទានធ្វើអាជីវកម្មរ៉ែរយៈពេលកំណត់ដំបូងបង្អស់របស់គុយបាសម្រាប់សហគ្រាសដែលគ្រប់គ្រងដោយបរទេស ១០០% ។
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha អញ្ជើញទៅទស្សនាមណ្ឌលឧស្សាហកម្មវៀតណាមនៅគុយបា - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្តាប់ការណែនាំអំពីមណ្ឌលឧស្សាហកម្ម ViMariel។ រូបថត៖ VGP/TTXVN

កាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូល G៧៧ និងចិននោះ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅគុយបា លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងគណៈប្រតិភូបានទៅទស្សនាមណ្ឌលឧស្សាហកម្ម ViMariel ជាតំបន់សេដ្ឋកិច្ចវិនិយោគដំបូងនិងតែមួយគត់ ដែលត្រូវបានសហគ្រាសវៀតណាមវិនិយោគនៅប្រទេសកោះ Caribe ។

ViMariel គឺជាគម្រោងសម្បទានធ្វើអាជីវកម្មរ៉ែរយៈពេលកំណត់ដំបូងបង្អស់របស់គុយបាសម្រាប់សហគ្រាសដែលគ្រប់គ្រងដោយបរទេស ១០០% ។ គ្របដណ្តប់លើផ្ទៃដី ១៥៦ ហិកតា តំបន់សេដ្ឋកិច្ចនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ពិសេស Mariel ដែលមានចម្ងាយតិចជាង ៥០ គីឡូម៉ែត្រពីរដ្ឋធានី La Habana ហើយត្រូវបានអភិវឌ្ឍឱ្យក្លាយទៅជាតំបន់ឧស្សាហកម្មដ៏ធំបំផុតរបស់គុយបា។

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានឲ្យដឹងថា នេះគឺជាគំរូសេដ្ឋកិច្ចដ៏មានសក្តានុពល ជាកន្លែងសាកល្បង គោលនយោបាយថ្មី មុននឹងត្រូវបានពង្រីក ដោយហេតុនេះ ជួយបង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាថែមទៀតដល់សេដ្ឋកិច្ចគុយបា ដើម្បីជំនះការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា តំបន់អភិវឌ្ឍន៍ពិសេស Mariel គឺជាគម្រោង "ផ្កាយ" របស់គុយបាក្នុងការទាក់ទាញវិនិយោគបរទេស។ នៅក្នុងតំបន់សេដ្ឋកិច្ចយុទ្ធសាស្ត្រនេះ បច្ចុប្បន្នមានសហគ្រាសមកពី ២១ ប្រទេស ជាពិសេសគឺម៉ិកស៊ិក អេស្ប៉ាញ ប្រេស៊ីល បែលហ្សិក ហូឡង់ អ៊ីតាលី និងវៀតណាម។ វិស័យសសរស្តម្ភរបស់តំបន់ពិសេសផ្តោតលើសេវាកម្មដឹកជញ្ជូន បច្ចេកវិទ្យាជីវសាស្រ្ត ឧស្សាហកម្មជីវឱសថ និងការផលិតជឿនលឿន។ តំបន់អភិវឌ្ឍន៍ពិសេស Mariel គ្រោងនឹងនាំមកនូវឱកាសជាច្រើនដល់វិនិយោគិនបរទេសនិយាយរួម និងវិនិយោគិនវៀតណាមនិយាយដោយឡែកនៅគុយបាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ