លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang មានបំណងថា ថ្នាក់ដឹកនាំនិង ប្រជាជនទីក្រុង Hai Phong បន្តលើកកំពស់កម្លាំងសមូហភាពរបស់ខ្លួន ទន្ទឹមនឹងការ អភិវឌ្ឍសេដ្ឋកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដល់ការថែទាំជីវភាពខាងស្មារតីរបស់ ប្រជាជន; បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល; ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី ១១ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang និងគណៈប្រតិភូសមាជិករដ្ឋសភាទីក្រុង Hai Phong បានជួបសំណេះសំណាល ជាមួយអ្នកបោះឆ្នោតនៅស្រុក Kien Thuy ទីក្រុង Hai Phong ដើម្បីត្រៀមរៀបចំ សម្រាប់សម័យប្រជុំលើកទី ៧ រដ្ឋសភានីតិកាលទី ១៥។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងដោយផ្ទាល់ និងតភ្ជាប់តាមប្រព័ន្ធវីដេអូ ជាមួយឃុំ ទីរួមស្រុកចំនួន ១៨ នៃ ស្រុក Kien Thuy។
ក្នុងជំនួប អ្នកបោះឆ្នោតបានចូលរួមផ្ដល់មតិជាច្រើនចំពោះគម្រោងច្បាប់ ដែល នឹងត្រូវបានលើកយកមកពិចារណាក្នុងសម័យប្រជុំ ហើយស្នើឲ្យរដ្ឋសភា និងស្ថាប័នមជ្ឈិមយកចិត្តទុកដាក់ដល់បញ្ហាមួយចំនួនក្នុងមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang មានបំណងថា ថ្នាក់ដឹកនាំនិង ប្រជាជនទីក្រុង Hai Phong បន្តលើកកំពស់កម្លាំងសមូហភាពរបស់ខ្លួន ទន្ទឹមនឹងការ អភិវឌ្ឍសេដ្ឋកិច្ច ត្រូវបន្តយកចិត្តទុកដាក់ដល់ការថែទាំជីវភាពខាងស្មារតីរបស់ ប្រជាជន; បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល; ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋាន... លោកឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា៖ “រឿងសំខាន់គឺការសម្របសម្រួលគ្រប់កម្រិតនិងគ្រប់វិស័យ។ ទីមួយ យើងលើក កម្ពស់លក្ខណៈប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់សមូហភាព។ ទីពីរ លើក កំពស់ការប្ដេជ្ញាចិត្តរបស់អ្នកដឹកនាំ”។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីក្រុង Hai Phong ក៏បានឆ្លើយតបទៅនឹងសំណើរ និងកង្វល់មួយចំនួនពីអ្នកបោះឆ្នោតដែលស្ថិតក្រោមសមត្ថកិច្ចទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ