លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបថ្នាក់ដឹកនាំ KOICA និងមូលនិធិសន្តិភាព

(VOVWORLD) - នារសៀលថ្ងៃទី ១៩ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ) ឧប នាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang បានទទួលជួបប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) និងប្រធានមូលនិធិសន្តិភាព (ជប៉ុន)។

លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបថ្នាក់ដឹកនាំ KOICA និងមូលនិធិសន្តិភាព - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបប្រធាន KOICA លោក Chang Won-sam។ (រូបថត៖ VGP)
ក្នុងជំនួបជាមួយប្រធាន KOICA លោក Chang Won-sam លោកឧបនាយករដ្ឋ មន្ត្រី Tran Luu Quang បានវាយតម្លៃខ្ពស់ចំពោះជំនួយឥតសំណងរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង តាមរយៈ KOICA សម្រាប់ប្រទេសវៀតណាម ដែលសម្រេចបាន ប្រមាណ ៦០០ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំមុន។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យ KOICA បន្តបង្កើនទំហំជំនួយឥតសំណងជូនវៀតណាម ជាពិសេសលើ វិស័យនវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ ព្រមទាំងស្នើ ឱ្យ KOICA ពិចារណាលើការជំរុញរដ្ឋាភិបាលកូរ៉េខាងត្បូងឲ្យមានការសន្យាជាផ្លូវការ ចំពោះគម្រោងផ្គត់ផ្គង់អគ្គីសនីដល់ជនបទពីបណ្តាញអគ្គិសនីជាតិក្នុងខេត្ត Dien Bien ដោយមានទុនវិនិយោគរំពឹងទុកសរុបប្រហែល ២០ លានដុល្លារ។
រីឯខ្លួនវិញ ប្រធាន KOICA លោក Chang Won-sam បានអះអាងថា រដ្ឋាភិបាល កូរ៉េខាងត្បូង និង KOICA យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀត ណាម ហើយនិយាយថា ឆ្នាំនេះនឹងបង្កើនទំហំជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ វៀតណាមឱ្យឡើងដល់ជាង ៥២ លានដុល្លារអាមេរិក កើនឡើងជិត ៥០% បើធៀប នឹងឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបថ្នាក់ដឹកនាំ KOICA និងមូលនិធិសន្តិភាព - ảnh 2លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបលោក Yohei Sasakawa ប្រធានមូលនិធិ Nippon និងមូលនិធិសន្តិភាព Sasakawa។ (រូបថត៖ VNA)
ក្នុងជំនួបជាមួយប្រធានមូលនិធិ Nippon និងជាប្រធានកិត្តិយសនៃមូលនិធិ សន្តិភាព Sasakawa លោក Yohei Sasakawa លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃ ខ្ពស់ចំពោះការឧបត្ថម្ភរបស់មូលនិធិ Nippon និងមូលនិធិសន្តិភាព Sasakawa សម្រាប់ ប្រទេសវៀតណាម អស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងទៅ តាមរយៈកម្មវិធីប្រកប ដោយប្រសិទ្ធភាពដូចជា៖ កម្មវិធីផ្លាស់ប្តូរផ្នែកការពារជាតិវៀតណាម-ជប៉ុន កម្មវិធីលុប បំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ លំបាករបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា លោកប្រធាន Yohei Sasakawa នឹងបន្តមានកម្មវិធី និងគម្រោងជួយឧបត្ថម្ភវៀតណាម និងជំរុញសហ គ្រាសជប៉ុនមកបណ្តាក់ទុននៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ