លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អប់រំ និងសិក្សាស្រាវជ្រាវស្វីស

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើឱ្យស្វីសវិនិយោគលើគម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងអភិបាលកិច្ចទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ តភ្ជាប់និងខ្សែសង្វាក់ផលិកម្ម និងផ្គត់ផ្គង់សកល។
លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អប់រំ និងសិក្សាស្រាវជ្រាវស្វីស - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យលោករដ្ឋមន្ត្រី Guy Parmelin រួមសហការ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសស្វីសមកវិនិយោគ និងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម។ រូបថត៖ VGP

ក្នុងឱកាសអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)ប្រចាំឆ្នាំ នៅទីក្រុង Davos ប្រទេសស្វីស នៅព្រឹកថ្ងៃទី ១៦ មករា លោកឧបនាយករដ្ឋមន្ត្រីវៀតណាម Tran Hong Ha បានអញ្ជើញជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាសហរដ្ឋ រដ្ឋមន្ត្រីសេដ្ឋកិច្ច អប់រំ និងសិក្សាស្រាវជ្រាវស្វីសលោក Guy Parmelin។

នៅក្នុងកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានស្នើឱ្យស្វីសវិនិយោគលើគម្រោងដែលមានបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងអភិបាលកិច្ចទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ តភ្ជាប់និងខ្សែសង្វាក់ផលិកម្ម និងផ្គត់ផ្គង់សកល។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ លោករដ្ឋមន្ត្រី Guy Parmelin រួមសហការ និងបង្កលក្ខណៈងាយស្រួលដល់សហគ្រាសស្វីសមកវិនិយោគ និងធ្វើអាជីវកម្មយូរអង្វែងនៅវៀតណាម ជាពិសេសគឺលើវិស័យហិរញ្ញវត្ថុ - ធនាគារ ធានារ៉ាប់រង បច្ចេកវិទ្យាកែច្នៃ ឱសថ កែច្នៃកសិផល ថាមពលកកើតឡើងវិញ និងទេសចរណ៍។ ទាក់ទងនឹងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឲ្យស្វីសបន្តជំរុញការចរចានាពេលខាងមុខ។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្លាយទៅជាស្ពានសម្រាប់ EFTA ជ្រៀតចូល និងពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន)។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Guy Parmelin បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26 ចក្រភពអង់គ្លេស) ហើយបានអះអាងពីការជួយឧបត្ថម្ភវៀតណាមផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចវិលជុំ និងការអនុវត្តផលិតកម្មវិលជុំសេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថលតាមទិសបៃតង។ ក្រោយពីកិច្ចពិភាក្សា លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha និងលោករដ្ឋមន្ត្រី Guy Parmelin បានធ្វើជាអធិបតីក្នុងការផ្លាស់ប្តូរជាមួយសហគ្រាស និងវិនិយោគិនស្វីស។

មុននោះ នារសៀលថ្ងៃទី ១៥ មករា លោលឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានអញ្ជើញទទួលជួបជាមួយប្រធានសមាគមមិត្តភាពស្វីស-វៀតណាមលោកស្រី Anjuska Weil និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស្វីសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ