លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh៖ ពង្រឹង​ការទាញយកផលប្រយោជន៍ពីទីផ្សារថ្មីៗ ដែលមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជា CPTPP និង EVFTA

(VOVWORLD) - ខុទ្ទកាល័យរដ្ឋាភិបាលទើប បានចេញផ្សាយឯកសារស្តីពី មតិរបស់ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh អំពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង EVFTA របស់ក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានាក្នុងឆ្នាំ ២០២០។

ដូច្នេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអនុវត្តន៍យ៉ាងត្រឹមត្រូវតាមការណែនាំរបស់រដ្ឋាភិបាលស្ដីពីបណ្ដាភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បើកថវិកាវិនិយោគសាធារណៈ និងការនាំចេញប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានខែចុង ឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ម្ចាស់ការពង្រឹងសកម្មភាពសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងខេត្ត ក្រុងនានា ដើម្បីចាត់វិធានការ សំដៅ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀង CPTPP និង EVFTA ។

ក្រសួងហិរញ្ញវត្ថុត្រូវចាត់ចែងបំពេញបន្ថែមថវិកា សម្រាប់ស្ថាប័នអនុវត្តន៍ភារកិច្ចក្នុងផែនការ អនុវត្តន៍ កិច្ចព្រមព្រៀង CPTPP និង EVFTA ដើម្បីធានាឱ្យមានការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាព និងតាមល្បឿនកំណត់។

ក្រសួងផែនការនិងវិនិយោគសម្របសម្រួលជាមួយមូលដ្ឋានដើម្បីត្រួតពិនិត្យទិន្នន័យវិនិយោគជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង CPTPP និង EVFTA ហើយផ្តល់ជូនក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីធ្វើការបូកសរុប។

ធនាគាររដ្ឋវៀតណាមសិក្សាពីវិធានការនានាដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស ក្នុងការទទួលបាន ឥណទានដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ