លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អញ្ជើញចុះត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ ខេត្ត Ba Ria – Vung Tau
(VOVWORLD) - នារសៀលថ្ងៃទី ១២ ខែកក្កដា ក្រុមការងាររបស់រដ្ឋាភិបាល ដឹកនាំដោយឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍ លោក Truong Hoa Binh បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វើការងារនៅ ខេត្ត Ba Ria – Vung Tauអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh អញ្ជើញចុះត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ ខេត្ត Ba Ria – Vung Tau (រូបថត៖ baobariavungtau.com.vn ) |
លោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binhបានអញអាងថា រដ្ឋាភិបាលនឹងណែនាំដល់ក្រសួងសុខាភិបាល បង្កើនការចែកចាយវ៉ាក់សាំងដល់មូលដ្ឋានសំខាន់ៗនៃតំបន់ Nam Bo ខាងកើត ក្នុងនោះ មាន ខេត្ត Ba Ria – Vung Tau ផងដែរ។ លោកបានថ្លែងថា៖ “ខេត្ត Ba Ria – Vung Tau ចាំបាច់ត្រូវដំណើរការកញ្ចប់សុខុមាលភាពសង្គម នៅតាមកន្លែងដែលអនុវត្តន៍តាមសារាចរលេខ ១៦ ពោលគឺការផ្ដល់ស្បៀងអាហារ និងសំភារៈចាំបាច់ សម្រាប់អ្នកធ្វើចត្តាឡីស័កគឺមានសារៈសំខាន់ណាស់។ ខេត្ត ត្រូវប្រមូលផ្ដុំបណ្ដាកម្លាំង រៀបចំការលក់ទំនិញតាមអនឡាញ និងរថយន្តចល័តដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ ទន្ទឹមនឹងនេះ ខេត្ត Ba Ria – Vung Tau ក៏ត្រូវផ្តល់ការយកចិត្តទុកដាក់ដល់ជនចាស់ជរា អ្នកជំងឺ យុទ្ធជនពិការ និងក្រុមគ្រួសារគោលនយោបាយផងដែរ”៕