លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ចុះសួរសុខទុក្ខ ជូនពរចំពោះមូលដ្ឋានសុខាភិបាលមួយចំនួនក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម
(VOVWORLD) - មកសួរសុខទុក្ខនិងជូនពរចំពោះបណ្ដាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរ ពេទ្យជំងឺត្រូពិចមជ្ឈឹមទី២ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចែករំលែក ជាមួយការលំបាកលំបិនរបស់ជួរវេជ្ជបណ្ឌិត គិលានុដ្ឋាយិការ បុគ្គលិកពេទ្យនិងកម្មា ភិបាលនៃមន្ទីរពេទ្យ។
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam មកសួរសុខទុក្ខ ជូនពរជួរវេជ្ជបណ្ឌិត គិលានុដ្ឋាយិកានិងបុគ្គលិកពេទ្យនៅមន្ទីរពេទ្យជំងឺត្រូពិចមជ្ឈឹមទី២។ (រូបថត៖ VNA) |
ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម (ថ្ងៃ២៧ កុម្ភៈ) នាថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុង ហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានទៅសួរសុខទុក្ខ ជួរវេជ្ជបណ្ឌិត បុគ្គលិកពេទ្យនៅតាមមូលដ្ឋានសុខាភិបាលមួយចំនួនដែលកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩។
មកសួរសុខទុក្ខនិងជូនពរចំពោះបណ្ដាវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅមន្ទីរ ពេទ្យជំងឺត្រូពិចមជ្ឈឹមទី២ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចែករំលែក ជាមួយការលំបាកលំបិនរបស់ជួរវេជ្ជបណ្ឌិត គិលានុដ្ឋាយិការ បុគ្គលិកពេទ្យនិងកម្មា ភិបាលនៃមន្ទីរពេទ្យ។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសម្តែងគោល បំណងថា មន្ទីរពេទ្យនឹងអភិវឌ្ឍន៍ការស្រាវជ្រាវ ដើម្បីរួមចំណែកជួយវៀតណាមមាន ភាពម្ចាស់ការ ហើយត្រៀមខ្លួនជាស្រេច ប្រឈមមុខនឹងជំងឺឆ្លងថ្មីៗ៖
“តាមរយៈជំងឺរាតត្បាតលើកនេះ យើងចាំបាច់ត្រូវបង្កើនសមត្ថភាព កសាង ប្រព័ន្ធតាមដានជំងឺឆ្លង។ ខ្ញុំមានបំណងថា នាពេលខាងមុខនេះ មន្ទីរពេទ្យត្រូពិច នានាត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតបែបនេះ។ ដោយ មានការជួយឧបត្ថម្ភពីអង្គការអន្តរជាតិនិងប្រទេសនានា បង្កើតឡើងសមត្ថភាព ត្រួតពិនិត្យ ត្រៀមខ្លួនជាស្រេចឆ្លើយតបទៅនឹងជំងឺរាតត្បាត”។
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក៏បានទៅសួរសុខទុក្ខមន្ទីរពេទ្យពហុព្យាបាល Me Linh និង គិលានដ្ឋានចល័តនៅសាលាមត្តេយ្យមួយក្នុងឃុំ Chu Phan ស្រុក Me Linh ទីក្រុងហាណូយផងដែរ៕