លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានទទួលជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា
Pham Huan/VOV អាមេរិក -  
(VOVWORLD) - នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានគណៈប្រតិភូវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួល ជួបអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និង ហឺហ្សេ ហ្គោវីណា លោក Josip Brkic។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងអនុរដ្ឋមន្ត្រីការបរទេសបូស្នៀ និងហឺហ្សេហ្គោវីណា នៅបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ PV/VOV-Washington) |
នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ការផ្លាស់ប្តូរអាជីវកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យភាគីទាំងពីរលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបច្ចុប្បន្នមានលក្ខណៈតិចតួច ហើយពិចារណាពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ ទន្ទឹមនឹងការទទួលស្គាល់បេក្ខភាពរបស់បូស្នៀ និងហឺហ្សេហ្គោវីណា នៅក្នុងក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៧ ផងដែរ។ អនុរដ្ឋមន្ត្រីការបរទេស Josip Brkic បានឯកភាពតាមសំណើរបស់ភាគី វៀតណាម ហើយចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្ដានុពលជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ដោយសង្ឃឹមថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មចំពោះបូស្នៀ និងហឺហ្សេហ្គោវីណា ឱ្យក្លាយជាសមាជិកនៃក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ៕
Pham Huan/VOV អាមេរិក