លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung៖ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងហើយម្ចាស់ការ សកម្មចូលរួមក្នុងគណៈកម្មការទន្លេមេគង្គអន្តរជាតិ

(VOVWORLD) - ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំឡាវ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បានឲ្យដឹងថា វៀតណាមបាន ចូលរួមយ៉ាងសកម្មក្នុងវេទិកា MRC ចាប់តាំងពីដំណើរការបង្កើតមក ហើយមានការ រួមចំណែកជាច្រើនទៅក្នុងខ្លឹមសារនិងវិស័យសហប្រតិបត្តិការ។

លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung៖ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងហើយម្ចាស់ការ សកម្មចូលរួមក្នុងគណៈកម្មការទន្លេមេគង្គអន្តរជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung ក្នុងកិច្ចសម្ភាសន៍។ (រូបថត៖ Ba Thanh/VNA)
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh នឹងចូលរួមកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គអន្តរជាតិ (MRC) លើកទី៤ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី ៥ មេសា។ ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមប្រចាំឡាវ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំឡាវ លោក Nguyen Ba Hung បានឲ្យដឹងថា វៀតណាមបាន ចូលរួមយ៉ាងសកម្មក្នុងវេទិកា MRC ចាប់តាំងពីដំណើរការបង្កើតមក ហើយមានការ រួមចំណែកជាច្រើនទៅក្នុងខ្លឹមសារនិងវិស័យសហប្រតិបត្តិការ។
“ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលគណៈ កម្មការទន្លេមេគង្គអន្តរជាតិលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បន្តបង្ហាញពី ការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់វៀតណាមចំពោះយន្តការនេះ; បញ្ជាក់នូវតួនាទី និងការទទួលខុសត្រូវរបស់វៀតណាម ជាពិសេសក្នុងការបង្កើនការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥; ជំរុញខ្លឹមសារដ៏សមស្របនឹងផល ប្រយោជន៍របស់វៀតណាម ហើយមានអត្ថន័យចំពោះការអភិវឌ្ឍរួមនិងប្រកបដោយ ចីរភាពនៃអាងទន្លេ។ ខ្ញុំចាត់ទុកថា ជាមួយនឹងការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី វៀតណាមក្នុងកិច្ចប្រជុំនេះ តួនាទីរបស់វៀតណាមពិតជានឹងរួមចំណែកយ៉ាងសំខាន់ ទៅក្នុងជោគជ័យនៃកិច្ចប្រជុំ”។
លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានសង្កត់ធ្ងន់ថា៖ ដើម្បីរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការមេគង្គនិយាយរួម និងវេទិកា MRC និយាយដោយឡែកឲ្យ កាន់តែជាក់ស្ដែងថែមទៀត វៀតណាមបានដាក់ចេញការសន្យាផ្នែកនយោបាយយ៉ាង មុតមាំ និងចូលរួមយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពនៅ MRC។ វៀតណាមក៏ បានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូល MRC លើកទី២ ក្រោមប្រធានបទ “សន្តិ សុខទឹក ថាមពល និងស្បៀងអាហារក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុនៅតំបន់អាង ទន្លេមេគង្គ” (នៅទីក្រុងហូជីមិញ នាខែមេសា ឆ្នាំ២០១៤)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ