លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលីនៅវៀតណាមបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese នឹងមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ ទី៤ ខែមិថុនា ខាងមុខ។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់លោក Anthony Albanese ក្នុងនាមជានាយករដ្ឋមន្ត្រីអូស្ត្រាលី។

លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី អូស្ត្រាលីនៅវៀតណាមបង្កើតកម្លាំងចលករសម្រាប់ទំនាក់ទំនងទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh។ (រូបថត៖ VOV)
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអូស្ត្រាលី លោក Nguyen Tat Thanh បានសង្កត់ធ្ងន់ថា៖ ដំណើរ ទស្សនកិច្ចមិនត្រឹម
តែរឹតបន្តឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបើកឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្លាំង ក្លាថែមទៀត។ ឆ្នាំនេះ វៀតណាមនិងអូស្ត្រាលីប្រារព្ធខួបលើកទី ៥០ នៃការបង្កើត ទំនាក់ទំនងការទូត (ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧៣ - ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣) និង ខួបលើកទី ៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (ថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៨-ថ្ងៃទី ១៥ មីនា ឆ្នាំ២០២៣)។ លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានឲ្យដឹងថា៖ តាមការគ្រោងទុកថា ក្នុងជំនួបពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Anthony Albanese នឹងកំណត់ទិសដៅថ្មីសម្រាប់កិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី បញ្ជាក់ឡើងវិញនូវវិស័យ និងចំណុចស្នូលនៃ កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មី។ ប្រទេសទាំងពីរនឹងផ្តល់អាទិភាពដល់កិច្ច សហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបំពេញបន្ថែម គ្នា ដូចជា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍ បៃតង ថាមពលស្អាត ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព ការសម្របសម្រួល នៅអនុតំបន់មេគង្គ អាស៊ាន ក៏ដូចជាវេទិកាតំបន់ និងអន្តរជាតិផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូត Nguyen Tat Thanh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីអូស្ត្រាលីនៅវៀតណាមនឹងនាំមកនូវជំហានទម្លុះទម្លាយក្នុងទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឲ្យស៊ីជម្រៅថែមទៀត និងលើកកំពស់កិច្ចសហប្រតិបត្តិការពហុភាគី ព្រមទាំងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីការពារសេរីភាពនាវាចរណ៍ និង អាកាសចរណ៍នៅសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ រួមចំណែកយ៉ាងសកម្ម ដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ