លោកឯកអគ្គរដ្ឋទូត Ta Van Thong៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue នៅឥណ្ឌូនេស៊ី ជួយជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានសភាតំណាងប្រជាជននៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ប្រធានមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លោកស្រី Puan Maharani ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅឥណ្ឌូនេស៊ី ហើយចូលរួមកិច្ចប្រជុំ មហាសន្និបាតអន្តរសភា AIPA លើកទី៤៤ ចាប់ ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ សីហា។ 

លោកឯកអគ្គរដ្ឋទូត Ta Van Thong៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា វៀតណាម លោក Vuong Dinh Hue នៅឥណ្ឌូនេស៊ី ជួយជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong។ (រូបថត៖ VNA)
យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ទំនាក់ទំនងរវាងវៀតណាមនិងឥណ្ឌូនេស៊ីត្រូវបានបង្កើត ឡើងក្នុងឆ្នាំ ១៩៥៥ ជាពិសេសក្នុងរយៈពេល ១០ ឆ្នាំ (២០១៣-២០២៣) បន្ទាប់ពីការ បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងរវាងវៀតណាមនិង ឥណ្ឌូនេស៊ីមានការ អភិវឌ្ឍយ៉ាងខ្លាំងក្លា លើគ្រប់វិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និង សង្គម។ លើវិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរកំពុងខិតខំសម្រេចបានគោលដៅបង្កើន ទំហំពាណិជ្ជកម្មឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ; កាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១៤ ពាន់លានដុល្លារ។ អំពីដំណើរទស្សន កិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់ប្រទេសឥណ្ឌូ នេស៊ី លោកឯកអគ្គរដ្ឋទូត Ta Van Thong បានឲ្យដឹងថា៖
“នេះគឺជាដំណើរទស្សនកិច្ចដ៏សែនសំខាន់ចាប់តាំងពីដំណើរទស្សនកិច្ចក្នុងឆ្នាំ ២០១០ របស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Phu Trong ជាពិសេសក្នុង បរិបទដែលប្រទេសទាំងពីរប្រារព្ធខួប ១០ ឆ្នាំនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ដំណើរ ទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទៅកាន់សាធា រណរដ្ឋឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបឥណ្ឌូណេស៊ី នឹង រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញ ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ”។
យោងតាមលោកឯកអគ្គរដ្ឋទូត Ta Van Thong ការដែលប្រធានរដ្ឋសភា វៀតណាមលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ច ប្រជុំមហាសន្និបាត AIPA លើកទី៤៤ នៅទីក្រុង Jakarta បានបង្ហាញពីតួនាទីដ៏សកម្ម ម្ចាស់ការ និងការរួមវិភាគទានរបស់វៀតណាមក្នុងសកម្មភាពរបស់ AIPA សំដៅពង្រឹង កិច្ចសហប្រតិបត្តិការមិត្តភាពរវាងសភានៃប្រទេសអាស៊ាននានា។ ជាពិសេស ក្នុងឆ្នាំ នេះ រដ្ឋសភាវៀតណាមបានចេញសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួនបី ដើម្បីរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាក្តៅគគុកនាពេលបច្ចុប្បន្នរបស់បណ្តាប្រទេសអាស៊ាននោះគឺ បញ្ហាកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរឌីជីថល និងការបំប្លែង ថាមពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ