លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ វៀតណាមមិនទាន់បានបញ្ជាក់ពីការដែលអ្នកជម្ងឺទី ៣១៥ ឆ្លងជំងឺ COVID-19 នៅកម្ពុជាទេ

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានសង្កត់ធ្ងន់ថាសេចក្តីជូនដំណឹងរបស់វៀតណាមមិនបានបញ្ជាក់ពីពេលវេលា   ទីតាំង និងរបៀបដែលអ្នកជំងឺទី៣១៥នេះ បានឆ្លងជំងឺ COVID-19 ទេ ដោយសារមិនអាចកំណត់បានឡើយ
លោកឯកអគ្គរដ្ឋទូត Vu Quang Minh៖ វៀតណាមមិនទាន់បានបញ្ជាក់ពីការដែលអ្នកជម្ងឺទី ៣១៥ ឆ្លងជំងឺ COVID-19 នៅកម្ពុជាទេ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh

ទាក់ទងទៅនឹងសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាលកម្ពុជាកាលថ្ងៃទី ១៨ ខែឧសភា ស្តីពីករណីអ្នកជំងឺទី ៣១៥ នៅវៀតណាមដែលបានធ្វើតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ដែលបង្កជំងឺ COVID-19 បន្ទាប់ពីវិល ត្រឡប់មកពី កម្ពុជាវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានសង្កត់ធ្ងន់ថាសេចក្តីជូនដំណឹងរបស់វៀតណាមមិនបានបញ្ជាក់ពីពេលវេលា       ទីតាំង និងរបៀបដែលអ្នកជំងឺទី៣១៥ នេះ បានឆ្លងជំងឺ COVID-19 ទេ ដោយសារមិនអាចកំណត់បានឡើយ។

លោក Vu Quang Minh បានលើកច្បាស់ថាអាស្រ័យលើហេតុផលនោះ ភាគីវៀតណាមមិនទាន់បានបញ្ជាក់ថាអ្នកជំងឺទី ៣១៥ នេះបានឆ្លងជំងឺ COVID-19 ក្នុងពេលដែលគាត់នៅប្រទេសកម្ពុជាទេហើយជាបឋមវៀតណាមគ្រាន់តែស្វែងរកនិងដាក់នៅដាច់ដោយឡែកមនុស្សចំនួន ១៧ នាក់ដែលប៉ះពាល់ជិតនឹងអ្នកជម្ងឺរូបនេះនៅពេលដែលកាត់នៅវៀតណាមតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ