|
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសន្ទនាជាមួយប្រធានរដ្ឋឡាវ |
(VOV)_ក្នុងក្របខ័ណ្ឌ ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី៩មិនា លេ
ខា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានជួបសន្ទនាជាមួយ
លោកស្រី Pany Yathotou ប្រធានរដ្ឋសភាឡាវ។ នៅទីនេះ លោក Dinh La Thang បាន
ថ្លែងថា៖ ទីក្រុងមានគោលការណ៍អភិវឌ្ឍន៍ទំនាក់ទំនងជាមួយឡាវនិយាយរួមនិង
ជាមួយរដ្ឋធានីវៀងច័ន្ទនិងតំបន់ផ្សេងៗទៀត សំដៅជំរុញថែមទៀតទំនាក់ទំនង
មិត្តភាពពិសេសវៀតណាម-ឡាវ។
រីឯ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានអះអាងថា៖ក្នុងតួនាទី
របស់ខ្លួន នឹងបន្តជំរុញដំណើការនៃគំរោងការណ៍នានារវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរ ក៏ដូចជាគំរោងការណ៍រវាងរដ្ឋធានីវៀងច័ន្ទ និងតំបន់ផ្សេងៗទៀតរបស់
ឡាវជាមួយទីក្រុងហូជីមិញ ប្រកបដោយប្រសិទ្ធភាពបំផុត៕