លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីអ៊ីស្រាអែល
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែល នាព្រឹកថ្ងៃទី២៤ ឧសភា នៅទីក្រុងយេរូសាឡឹម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានជួបសម្ដែងការគួរសមជាមួយប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan (ខាងឆ្វេង) និងប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin (រូបថត៖ TTXVN) |
នៅទីនេះ ប្រធានាធិបតីលោក Reuven Rivlin បានអបអរសាទរចំពោះសមិទ្ធផលដ៏ល្អប្រសើរដែលវៀតណាមដណ្ដើមបានក្នុងអំឡុង៤០ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ីស្រាអែលក៏វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់រដ្ឋអំណាចដល់ផ្នែកសេដ្ឋកិច្ចឯកជននិងការអភិវឌ្ឍរបស់កងទ័ពវៀតណាមផងដែរ។
រីឯខ្លួនវិញ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានស្នើឲ្យប្រធានាធិបតីអ៊ីស្រាអែលបន្តគាំទ្រការជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាងអ៊ីស្រាអែលជាមួយវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញផងដែរ។ ទីក្រុងហូជីមិញមានគោលបំណងចង់ជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយអ៊ីស្រាអែលដើម្បីផលប្រយោជន៍ជាក់ស្ដែងនៃភាគីទាំងពីរ។
នាយប់ថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហូជីមិញបានចាកចេញពីទីក្រុង Tel Aviv បញ្ចប់ដំណើរទស្សនកិច្ចការងារនៅអ៊ីស្រាអែលប្រកបដោយជោគជ័យ៕