លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយគណៈប្រតិភូជាន់ ខ្ពស់ជានារីវៀតណាម-កម្ពុជានិងឡាវ

(VOVWORLD) -នាយប់ថ្ងៃទី១៤កញ្ញា លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នារីនៃប្រ ទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ ក្នុងឱកាសចូលរួម “វេទិកានារីវៀតណាម -កម្ពុជា-ឡាវ ពូនជ្រំទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅសម្រេច គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពដល់ឆ្នាំ២០៣០” ដែលបានរៀបចំឡើង នៅទីក្រុងហូជីមិញ (ប្រទេសវៀត ណាម)។ 
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយគណៈប្រតិភូជាន់ ខ្ពស់ជានារីវៀតណាម-កម្ពុជានិងឡាវ - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយគណៈប្រតិភូជាន់ ខ្ពស់ជានារីវៀតណាម-កម្ពុជានិងឡាវ (រូបថតៈ www.hcmcpv.org.vn)

នៅទីនេះ លោក Nguyen Thien Nhan បានអះអាងថា “ទីក្រុង ហូជី មិញសន្យាថា ត្រៀមខ្លួនជាស្រេច ធ្វើជា “ទីមកដល់” សម្រាប់រៀបចំរាល់កម្មវិធីសហប្រតិបត្តិការរបស់នារីនៃប្រទេសទាំងបី រួមចំណែក ពង្រឹតនិងពង្រីកនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងនារីវៀតណាម -កម្ពុជា - ឡាវនិយាយដោយឡែកនិងរវាងប្រជាជននៃប្រទេសទំាងបីនិយាយរួម ឲ្យកាន់តែ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព”។

        តាងនាមថ្នាក់ដឹកនាំគណៈប្រតិភូនារីនៃប្រទេសទាំងបីចូលរួមក្នុងវេទិកា លោកស្រី Nguyen Thi Thu Ha ប្រធានមជ្ឈឹមសម្ព័ន្ធសមាគមនារី វៀតណាមបាន អះអាងថា នាពេលខាងមុខ នារី វៀតណាម-កម្ពុជានិង ឡាវ នឹងបង្កើតរាល់សកម្មភាពជួបប្រាស្រ័យ សហប្រតិបត្តិការនិងអប់រំប្រពៃណីសាមគ្គី ជាពិសេស ចែក រំលែកនូវបទពិសោធន៍អភិវឌ្ឍន៍រូបសណ្ឋាននារីគំរូចូលរូមការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រូមវិភាគទានក្នុងការជម្រុញកិច្ចសហប្រតិបត្តិការដែលទទួលបានផល ប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងបី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ