លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ
(VOVWORLD) -ក្នុងជំនួបទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone នាយប់ថ្ងៃទី២៥តុលានោះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងារនៅទីក្រុង ហូជីមិញរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ ក្នុងបរិបទដែលប្រទេសទាំងពីរ កំពុងរៀបចំកម្មវិធីជាច្រើន សំដៅរំលឹកខួបលើកទី៤០នៃទិវាចុះហត្ថលេខាលើសន្ធិ សញ្ញាមិត្តភាពវៀតណាម-ឡាវនិងរយៈពេល៥៥ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ។
លេខាគណៈកម្មាធិការបក្ស លោក Nguyen Thien Nhan ទទួលជួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone |
លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងនឹងធ្វើអស់ពី កម្លាំងកាយចិត្ត ដើម្បីបន្តជម្រុញនូវសកម្មភាពសហប្រតិបត្តិការនិងជួយឧបត្ថម្ភ អភិវឌ្ឍន៍តំបន់នានារបស់ឡាវ ជាពិសេស អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពស្មោះសរ វៀតណាម “ស្រស់បំព្រងជានិច្ច”។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonesay Siphandone បានសម្តែង ក្តីសង្ឃឹមថា ទីក្រុងហូជីមិញនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់នានា របស់ឡាវ ជាពិសេសលើវិស័យផ្លាស់ប្តូរបទពិសោធន៍ លើកកំពស់ប្រភពធនធាន មនុស្ស នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕