លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបប្រធានសភាជាន់ទាប រដ្ឋ Hessen ប្រទេសអាល្លឺម៉ង់

(VOVWORLD) -លោក Nguyen Thien Nhan បានអះអាងថាទីក្រុងហូជីមិញគោរពនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Hessen ហើយមានបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងមូលដ្ឋានទាំងពីរ ជាពិសេសគឺលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈដូចជា៖ ផលិតរ៉ូបូត ស្វ័យប្រវត្តិកម្ម ធនធានមនុស្សក្នុងវិស័យសុខាភិបាល ទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគ។
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបប្រធានសភាជាន់ទាប រដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ - ảnh 1 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញទទួលជួបប្រធានសភាជាន់ទាប រដ្ឋ Hessen ប្រទេសអាល្លឺម៉ង់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយប់ថ្ងៃទី ១៤ ខែវិច្ឆិកា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានទទួលជួប ប្រធានសភាជាន់ទាបរដ្ឋ Hessen នៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក Boris Rhein ដែលបានដឹកនាំគណៈប្រតិភូសភា រដ្ឋ Hessen បំពេញទស្សនកិច្ចការងារនទីក្រុងហូជីមិញ។

ថ្លែងនៅទីនេះ លោក Nguyen Thien Nhan បានអះអាងថាទីក្រុងហូជីមិញគោរពនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយរដ្ឋ Hessen ហើយមានបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងមូលដ្ឋានទាំងពីរ ជាពិសេសគឺលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈដូចជា៖ ផលិតរ៉ូបូត ស្វ័យប្រវត្តិកម្ម ធនធានមនុស្សក្នុងវិស័យសុខាភិបាល ទេសចរណ៍ពាណិជ្ជកម្មនិងវិនិយោគ។

ជាការឆ្លើយតប លោក Boris Rhein បានអះអាងថា៖ រដ្ឋ Hessen ជានិច្ចកាលកំណត់ថា ទីក្រុងហូជីមិញគឺជាមិត្តជិតស្និទ្ធមួយនៅវៀតណាម។ លោកមានបំណងចង់បន្តជំរុញខ្លាំងថែមទៀត នូវទំនាក់ទំនងរវាងមូលដ្ឋានទាំងពីរ ជាពិសេសគឺលើវិស័យដែលរដ្ឋ Hessenមានប្រៀបខ្លាំង ហើយទីក្រុងហូជីមិញមានតម្រូវការ។ រដ្ឋ Hessen ត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយទីក្រុងហូជីមិញអំពីគំនិតបង្កើតទំនាក់ទំនងយុទ្ធសាស្ត្ររវាងមូលដ្ឋានទាំងពីរក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការបណ្តុះបណ្តាល អប់រំរវាងអាល្លឺម៉ង់និងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ