លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញបានជួបធ្វើការជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៥
(VOV)_នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា គណះប្រតិភូសមាជិកសភា មណ្ឌលទី៤ ទីក្រុង
ហូជីមិញ ដឹកនាំដោយ លោកLe Thanh Hai លេខាគណះកម្មាធិការបក្សទីក្រុងហូ ជីមិញ បានជួបធ្វើការជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី ៥ ទីក្រុងហូជីមិញ។ នៅទីនេះ គណះប្រតិភូសមាជិកសភា បានរាយការណ៍ជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី ៥ ជាច្រើន
កុះករ អំពីខ្លឹមសារ និង លទ្ធផលនៃសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាម នីតិ
កាលទី ១៣។ តាងនាមអោយ គណះប្រតិភូសមាជិកសភា លោក Le Thanh Hai លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ បានទទួលយកនូវបណ្ដាការផ្តល់មតិ ត្រឹមត្រូវរបស់អ្នកបោះឆ្នោតខ័ណ្ឌទី៥ ដើម្បីបញ្ជូនទៅក្នុងខ្លឹមសារនៃសម័យប្រជុំរដ្ឋ
សភា ខាងមុខនេះ។ លេខាគណះកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai អះអាងថា នឹងមានបណ្ដាដំណោះស្រាយប្រកបដោយមានប្រសិទ្ធភាព ដើម្បីនាំ
ខឿនសេដ្ឋកិច្ច ទីក្រុង បន្តអភិវឌ្ឍន៍ ដោយចីរភាព
“ នាពេលបានជួបធ្វើការជាមួយអ្នកបោះឆ្នោតខ័ណ្ឌទី៥ ខ្ញុំបានឃើញថា អ្នក បោះឆ្នោតទាំងមូល បានផ្តល់មតិជាមួយស្មារតីទទួលខុសត្រូវខ្ពស់។ រាល់មតិសុទ្ធតែ
ត្រឹមត្រូវ ដូច្នេះ ជាមួយតួនាទីជាសមាជិកសភា និងជា អ្នកទទួលខុសត្រូវរបស់ទីក្រុង
យើង ខ្ញុំត្រូវប្រមូលផ្តុំដោះស្រាយរាល់ការជំពាក់ជំពិនរបស់ប្រជាជន ដើម្បីធានា
សុខុ មាលភាពសង្គម។ ទន្ទឹមនឹងនោះ កសាងខឿនសេដ្ឋកិច្ចទីក្រុងអភិវឌ្ឍន៍លឿន និងចីរភាព កសាងទីក្រុងអរិយធម៌ ទំនើប ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អ
ជាង ពីមួយថ្ងៃទៅមួយថ្ងៃ៕”
|
លោកLe Thanh Hai លេខាគណះកម្មាធិការបក្សទីក្រុងហូ ជីមិញ បានជួបធ្វើការជាមួយ អ្នកបោះឆ្នោតខ័ណ្ឌទី ៥ ទីក្រុងហូជីមិញ(http://www.sggp.org.vn) |