លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយ លោក John Kerry

(VOVWORLD) -នៅក្នុងជំនួបសន្ទនា នាថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងជា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានផ្ញើមនោសញ្ចេតនាដ៏ល្អបវរបំផុតរបស់ប្រជាជននៅទីក្រុងហូជីមិញ ចំនួន ១០ លាននាក់និងប្រជាជនវៀតណាមជូនចំពោះលោក John Kerry
លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ទទួលជួបសន្ទនាជាមួយ លោក John Kerry - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan
ទទួលជួបសន្ទនាជាមួយ លោក John Kerry 

នៅក្នុងជំនួបសន្ទនា នាថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងជា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានផ្ញើមនោសញ្ចេតនាដ៏ល្អបវរបំផុតរបស់ប្រជាជននៅទីក្រុងហូជីមិញ ចំនួន ១០ លាននាក់និងប្រជាជនវៀតណាមជូនចំពោះលោក John Kerry ហើយមានក្ដីសង្ឃឹមថា ដោយមានបទពិសោធន៍ដ៏ថ្លៃថ្លា និងកិត្យានុភាពរបស់ខ្លួនស្ដីពីបណ្ដាបញ្ហាលើសកលលោកនេះ លោក John Kerry នឹងបន្តរួមចំណែកក្នុងទំនាក់ទំនងរវាងអាមេរិក និងវៀតណាមឲ្យកាន់តែល្អប្រសើរថែមទៀត។ តាមលោក Nguyen Thien Nhan ថារដ្ឋាភិបាលវៀតណាមកំពុងប្រមូលផ្ដុំលើការកែលម្អបរិយាកាសវិនិយោគ។ ទីក្រុងហូជីមិញក៏នឹងសម្រេចរួចរាល់យន្តការទាក់ទាញការវិនិយោគផងដែរ។ លោកបានសង្កត់ធ្ងនលើគោលដៅដើម្បីនាំទីក្រុងហូជីមិញក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ។

       វីឯខ្លួនវិញ   អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry មានបំណងចង់ជួយឧបត្ថម្ភទីក្រុងហូជីមិញដើម្បីទាក់ទាញការវិនិយោគបរទេស ហើយអះអាងថាត្រៀមខ្លួនជាស្រេចរួមសហការជាមួយទីក្រុងដើម្បីអនុវត្តការកសាងទីក្រុងឆ្លាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ