លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ធ្វើទស្សនកិច្ច ការងារនៅអូស្ត្រាលី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្រ្តាលីនោះ នាថ្ងៃទី ២ ខែធ្នូ លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានអញ្ជើញជួប សម្តែងការគួរសមជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales និងលោកស្រី Gladys Berejiklian ទេសាភិបាលរដ្ឋ New South Wales។
លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ធ្វើទស្សនកិច្ច ការងារនៅអូស្ត្រាលី - ảnh 1 លេខាគណកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan ធ្វើទស្សនកិច្ច ការងារនៅអូស្ត្រាលី

នៅក្នុងជំនួបទាំងនេះ លោក Nguyen Thien Nhan បានអះអាងថា ទីក្រុងហូជីមិញចាត់ទុកអូស្រ្តាលី និងរដ្ឋ New South Wales គឺជាដៃគូសំខាន់និងជឿទុកចិត្ត។ លោក Nguyen Thien Nhan មានគោលបំណងថា ថ្នាក់ដឹកនាំរដ្ឋ New South Wales ជំរុញការអនុវត្តបណ្ដាគម្រោងសហប្រតិបត្តិការ ដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចលើវិស័យ ភោជនីយដ្ឋាន - សណ្ឋាគារ ទេសចរណ៍; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ ឧស្សាហកម្មកែច្នៃចំណីអាហារ។

ជាការឆ្លើយតប លោកស្រី Gladys Berejiklian ទេសាភិបាលរដ្ឋ New South Wales បានស្នើឲ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ព្រមទាំងបានឲ្យដឹងថារដ្ឋត្រៀមខ្លួនជាស្រេចស្វាគមន៍
កសិផលបច្ចេកវិទ្យាខ្ពស់នានា ជាពិសេសគឺផ្លែឈើមកពីទីក្រុងហូជីមិញផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ