លិខិតឆ្លងដែនវ៉ាក់សាំង៖ ត្រូវធ្វើការថ្លឹងថ្លែងរវាងផលប្រយោជន៍និងហានិភ័យ

(VOVWORLD) - នាយកដ្ឋានអាកាសចរណ៍ស្នើឱ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនបើកជើងហោះហើរអន្តរជាតិជាប្រចាំដើម្បីដឹកអ្នកដំណើរតាមដំណាក់កាលចំនួន ៣ ។
លិខិតឆ្លងដែនវ៉ាក់សាំង៖ ត្រូវធ្វើការថ្លឹងថ្លែងរវាងផលប្រយោជន៍និងហានិភ័យ - ảnh 1អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Truong Quoc Cuong  (រូបថត ៖VGP)

នារសៀលថ្ងៃទី ៣១ ខែមីនា ក្នុងសន្និសីទសារព័ត៌មានប្រចាំខែមីនារបស់រដ្ឋាភិបាល ក្នុងបទសំភាន៍ជាមួយអ្នកសារព័ត៌មានអំពីការដាក់ឲ្យដំណើរការ“ លិខិតឆ្លងដែនវ៉ាក់សាំង” ក៏ដូចជាការបង្កើតឡើងវិញនូវជើងហោះហើរអន្តរជាតិនោះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Truong Quoc Cuong បានឲ្យដឹងថា៖ “ក្រសួងសុខាភិបាលកំពុងធ្វើការជាមួយក្រសួងនិងស្ថាប័ននានា ដើម្បីសិក្សាស្រាវជ្រាវ ហើយដាក់ជូនគណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ និងដាក់ជូនរដ្ឋាភិបាល ដើម្បីធានាសុវត្ថិភាពជូនប្រជាជនផង និងបើកចំហរសេដ្ឋកិច្ចតាមរយៈការបើកជើងហោះហើរអន្តរជាតិផងដែរ។ ក្រសួងសុខាភិបាលកំពុងរៀបចំផែនការសិក្សាស្រាវជ្រាវ ក្នុងនោះមានវិធីធ្វើចត្តាឡីស័កឲ្យបានសមស្របនឹងអ្នកឆ្លងចូលប្រទេស ដែលទទួលបានការចាក់វ៉ាក់សាំង ពេញលេញដូចដែលបានកំណត់។ ក្រសួងក៏កំពុងរៀបចំសេណារីយ៉ូសម្រាប់ការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំងនាពេលអនាគត។ ទោះយ៉ាងណាក៏ដោយ យើងចាំបាច់ត្រូវធ្វើការថ្លឹងថ្លែងយ៉ាងហ្មត់ចត់រវាងផលប្រយោជន៍និងហានិភ័យ។ ផលប្រយោជន៍គឺការបើកជើងហោះហើរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយហានីភ័យគឺអាចកើតមានការឆ្លងជំងឺនៅក្នុងសហគមន៍។ នេះគឺជាប្រការដែលយើងនៅតែត្រូវធ្វើការស្រាវជ្រាវបន្ថែមទៀតផងដែរ”។

មុននេះនាយកដ្ឋានអាកាសចរណ៍ស្នើឱ្យក្រសួងគមនាគមន៍ និងដឹកជញ្ជូនបើកជើងហោះហើរអន្តរជាតិជាប្រចាំដើម្បីដឹកអ្នកដំណើរតាមដំណាក់កាលចំនួន ៣ ក្នុងនោះ ដំណាក់កាលទី៣ គឺបើកជើងហោះហើរដឹកអ្នកដំណើរចូលមកវៀតណាម ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ក្រោយពេលឆ្លងចូលប្រទេស ដោយអនុវត្តន៍តាមយន្តការ លិខិតឆ្លងដែនវ៉ាក់សាំង។ ដំណាក់កាលនេះគ្រោងនឹងអនុវត្តន៍ចាប់ពីខែកញ្ញាឆ្នាំ ២០២១ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ