លិខិតជូនពរមហាពិធី Raya Eidil Adha របស់សហគមន៍អ៊ីស្លាម
(VOVWORLD) - លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man ទើបនឹងបានផ្ញើរលិខិតជូនចំពោះអ្នកមុខអ្នកការ និងសហគមន៍អ៊ីស្លាមសាសនិកវៀតណាម ក្នុងឱកាសដែលមហាពិធី Raya Eidil Ahda កំពុងខិតមកជិត។
ក្នុងលិខិតនេះ លោក Tran Thanh Man បានតាងនាម គណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមជូនពរដោយស្មោះស្ម័គ្របំផុតដល់អ្នកមុខអ្នកការនិងសហគមន៍អ៊ីស្លាមសាសនិកវៀតណាមទាំងមូល។ ក្នុងឆ្នាំកន្លងទៅ សហគមន៍អ៊ីស្លាមសាសនិកបានចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងចលនា ប្រឡងប្រណាំងស្នេហាជាតិ ហើយរួមជាមួយសហគមន៍សាសនិកនៃជំនឿ សាសនាផ្សេងៗនិងប្រជាជនក្នុងទូទាំងប្រទេស កសាងផែនមហាសាមគ្គីជាតិ ទាំងមូលឲ្យកាន់តែរឹងមាំ និងប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយ ថ្ងៃ។
លោក Tran Thanh Man បានជូនពរសហគមន៍អ៊ីស្លាមសាសនិកក្នុងទូទាំង ប្រទេស ក្នុងឆ្នាំថ្មីនឹងទទួលបានព្រះគុណជាច្រើនពីព្រះអល់ឡោះ ព្រម ទាំងសាមគ្គីជួយឧបត្ថម្ភគ្នា កសាងជីវភាពរស់នៅឲ្យកាន់តែសុភមង្គលនិងសម្បូរ ធូធារ៕