លិខិតជូនពររបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ជូនដល់មហាសន្និបាត AIPA 40
(VOVWORLD) - ក្នុងឱកាសដែលមហាសន្និបាតអន្តរសភាអាស៊ានលើក ទី៤០ (AIPA 40) កំពុងប្រព្រឹត្តទៅនៅរាជធានីបាងកក ប្រទេសថៃនោះ អគ្គលេខាបក្ស ប្រធានរដ្ឋ វៀតណាមលោក Nguyen Phu Trong បានអញ្ជើញផ្ញើរលិខិតជូនពរទៅកាន់ ប្រធានរដ្ឋសភាថៃនិងជាប្រធាន AIPA 40 លោក Chuan Leekpai។
ទិដ្ឋភាពនៅពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០នៅទីក្រុងបាងកក (រូបថត៖ VOV) |
តាងនាមរដ្ឋ និងប្រជាជនវៀតណាម លោក Nguyen Phu Trong បានផ្ញើរការគោរពយ៉ាងក្លៀវ ក្លាបំផុតជូនចំពោះលោកប្រធាន AIPA 40 បណ្ដាប្រធានគណៈប្រតិភូនៃប្រទេស សមាជិកទាំងអស់ ក៏ដូចជាតំណាងទាំងអស់គ្នាដែលចូលរួម AIPA ៤០ នៅ ប្រទេសថៃផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានវាយ តម្លៃខ្ពស់ចំពោះប្រធានបទនៃ AIPA 40 នោះគឺ “ជំរុញភាពជាដៃគូសភាដើម្បីការ អភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព” ដែលមានភាពសមស្របនឹងប្រធានរួម នៃអាស៊ានឆ្នាំនេះគឺ “ជំរុញភាពជាដៃគូដើម្បីចីរភាព”។ ប្រការនេះបានបង្ហាញថា AIPA បានក្លាយទៅជាដៃគូសំខាន់មួយដែលរួមដំណើរជាមួយអាស៊ានក្នុងដំណើរ ការអភិវឌ្ឍនិងកសាងសហគមន៍អោយបានរឹងមាំ តភ្ជាប់គ្នានិងស្វាហាប់។ លោក Nguyen Phu Trong បានលើកច្បាស់ថា ជាសមាជិកសកម្មនិងមានការទទួល ខុសត្រូវរបស់ AIPA រដ្ឋសភាវៀតណាមបាន កំពុង ហើយនឹងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពនានារបស់ AIPA ក៏ដូចជាក្នុងដំណើរការសមាហរណកម្មអន្តរ ជាតិនិងតំបន់ដើម្បីសន្តិភាព វិបុលភាព និងចីរភាពរបស់សហគមន៍អាស៊ាន៕