លិខិតបោះត្រាវិហារ Tran ចំនួន៤០ហ្មឺនស្លឹកនឹងបានចែកចាយសំរាប់ប្រជាជន
|
លិខិតបោះត្រាវិហារ Tran ចំនួន៤០ហ្មឺនស្លឹកនឹងបានចែកចាយសំរាប់ប្រជាជន |
(VOV)_ពិធីបោះត្រា នៅវិហារ Tran(ខេត្ត Nam Dinh ភាគខាងជើងវៀតណាម)
ឆ្នាំ ២០១៦ បានប្រព្រឹត្តទៅនាថ្ងៃទី២១ កុម្ភះ នៅទីក្រុង Nam Dinh ខេត្ត Nam Dinh។
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien
Nhan និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកTran Dai Quang បានអញ្ជើញ
ចូលរួមពិធីនេះ។ លោក Vu Tien Hy នៅខេត្ត Thai Binh បានអោយដឹងថា៖
“វិហារ Tran ជាទីកន្លែងដ៏ពិសិដ្ឋ ជាទីកន្លែងកត់សម្គាល់គុណបំណាចរបស់
បណ្ដាស្ដេច Tran ដែលបានកសាងនិងការពារប្រទេសជាតិ។ ដូច្នេះ ប្រជាជនមក
ទីនេះពេញចិត្តនិងសប្បាយរីករាយណាស់។”
ដើម្បីបំរើប្រជាជននិងភ្ញៀវទេសចរមកចូលរួមពិធី គណៈចាត់តាំងបានរៀប
ចំការចែកចាយលិខិតបានបោះត្រាវិហារ Tran ចំនួន៤០ហ្មឺនសន្លឹក ពីថ្ងៃទី១៥ដល់
ថ្ងៃទី២០ ខែទីមួយតាមច័ន្ទគតិ៕