លិខិតរបស់ប្រធានរដ្ឋក្នុងឱកាសទិវាប្រពៃណីបង្ការប្រឆាំងទឹកជំនន់ព្យុះនិងកាត់ បន្ថយគ្រោះធម្មជាតិ
(VOVworld)- ក្នុងឱការទិវាប្រពៃណីបង្ការប្រឆាំងទឹកជំនន់ ព្យុះ និងកាត់បន្ថយ
គ្រោះធម្មជាតិ(ថ្ងៃទី២២ឧសភា) លោកប្រធានរដ្ឋ Truong Tan Sang បាន ផ្ញើរសារ
លិខិតទៅកាន់ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស។ សារលិខិតនេះបាន លើក
ច្បាស់ថា នាពេលកន្លងទៅ ស្ថានភាពអាកាសធាតុ គ្រោះធម្មជាតិនៅមានបំរ៉ែ បំរួលយ៉ាងស្មុគស្មាញលើតំបន់ជាច្រើន និងជះឥទ្ធិពលទៅលើជីវភាពរស់នៅ ការផលិតកម្មនិងទ្រព្យសម្បត្តិរបស់ប្រជាជនក៏ដូចជារបស់ប្រទេសជាតិ។
លោកប្រធានរដ្ឋ បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច
អង្គការសមូហភាព នានា បណ្តាកងកម្លាំងប្រដាប់អាវុធ និងប្រជាជនទាំងមូល
បន្តជ្រួតជ្រៀប និង អនុវត្តច្បាប់បង្ការ ប្រឆាំងគ្រោះធម្មជាតិ និងបញ្ចូនកម្មវិធី
បង្ការ ប្រឆាំងគ្រោះ ធម្មជាតិចូលក្នុងសកម្មភាពរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរបស់ប្រទេស ជាតិ។ រួមជាមួយគ្នានោះ ម្ចាស់ការក្នុងការបង្ការប្រឆាំង ទប់
ទល់ និងជំនះពុះពារ លើផលវិបាកដោយគ្រោះធម្មជាតិជាបន្ទាន់និងប្រកបដោយ
ប្រសិទ្ធិភាពផងដែរ៕