លិខិតអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (១២ មេសា ១៩៧៣- ១២ មេសា ២០២៣) ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានផ្ញើលិខិតអបអរសាទរជូនប្រធានាធិបតីបារាំងលោក Emmanuel Macron។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្ញើលិខិតអបអរសាទរជូននាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនប្រធានព្រឹទ្ធសភា លោក Gerard Larcher និងប្រធានសភាជាន់ទាប Yael Braun Pivet។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេស Bui Thanh Son ក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះរដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ