លិខិតអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាកម្ពុជា

(VOVWORLD) - គណបក្សនយោបាយដែលកំពុងកាន់អំណាចនៅកម្ពុជាបច្ចុប្បន្នទទួលបានសំឡេងគាំទ្រចំនួន ១០ ០៥២ សំឡេង បន្ទាប់មកគឺគណបក្សឆន្ទៈខ្មែរទទួលបានសម្លេងគាំទ្រចំនួន ១ ៣៩៤ សំឡេង។
លិខិតអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាកម្ពុជា - ảnh 1សកម្មភាពបោះឆ្នោតព្រឹទ្ធសភា នៅរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបថត៖ VOV-ភ្នំពេញ

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ កុម្ភៈបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រកបដោយជោគជ័យ នាថ្ងៃទី២៥ កុម្ភៈ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើលិខិតអបអរសាទរជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។

មុននោះ លទ្ធផលនៃការរាប់សន្លឹកឆ្នោតជាបឋម ដែលធ្វើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបានសម្លេងឆ្នោតគាំទ្រច្រើនលើសលប់។ គណបក្សនយោបាយដែលកំពុងកាន់អំណាចនៅកម្ពុជាបច្ចុប្បន្នទទួលបានសំឡេងគាំទ្រចំនួន ១០ ០៥២ សំឡេង បន្ទាប់មកគឺគណបក្សឆន្ទៈខ្មែរទទួលបានសម្លេងគាំទ្រចំនួន ១ ៣៩៤ សំឡេង។ ចំណែកឯគណបក្សទាំងពីរទៀតគឺ ហ៊្វុនស៊ិនប៉ិច និងកម្លាំងជាតិ ទទួលបានសំឡេងគាំទ្រប្រហែល ២៥០ សម្លេង។

ព្រឹទ្ធសភាកម្ពុជាមាន ៦២ អាសនៈ ស្មើនឹង ៥០% នៃអាសនៈរដ្ឋសភាបច្ចុប្បន្ន។ យោងតាមកាលវិភាគបោះឆ្នោត គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតនៅដើមខែមីនា។ ក្នុងករណីមិនមានការតវ៉ា និងគ្មានការបោះឆ្នោតឡើងវិញនោះ គ.ជ.ប នឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនាថ្ងៃទី ២ ខែមេសា រួមជាមួយនឹងបញ្ជីបេក្ខជនជាប់ឆ្នោត និងលទ្ធផលនៃការបែងចែកអាសនៈក្នុងព្រឹទ្ធសភាកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ