លេខាទី ១ មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ​ទទួល​ជួបជា​មួយ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ៣ ខែធ្នូ នៅទីក្រុងហាណូយ លេខាទី ១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Le Quoc Phong បានជួបជាមួយលោក លោក Mpetjanet Kgaogelo Lekgoro ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម។
លេខាទី ១ មជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនិស្តហូជីមិញ​ទទួល​ជួបជា​មួយ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម - ảnh 1 លេខាទី ១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាម (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នៅក្នុងជំនួបនេះ លោក Le Quoc Phong មានគោលបំណងថា នាពេលខាងមុខ លោក Mpetjanet Kgaogelo Lekgoro នឹងបន្តយកចិត្តទុកដាក់និងគាំទ្រដល់កិច្ចសហប្រតិបត្តិការនិងសកម្មភាពជួបប្រាស្រ័យ រវាងយុវជននៃប្រទេសទាំងពីរ ដែលក្នុងនោះផ្តោតលើការបណ្តុះបណ្តាលជំនាញក្នុងការសមាហរណកម្ម ចាប់ផ្ដើមអាជីវកម្ម សកម្មភាពស្ម័គ្រចិត្ត កីដូចជាបង្កើតឱកាសជាច្រើនសម្រាប់ជំនាន់យុវជនដូចជា៖ និស្សិត ពាណិជ្ជករ កម្មាភិបាលនៃសម្ព័ន្ធយុវជនមានឱកាសសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើគ្រប់វិស័យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ