លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនជួបសន្ទនាOnlineជាមួយយុវជន
|
លេខាទី ១មជ្ឈឹមសម្ព័ន្ធយុវជន Nguyen Dac Vinh |
(VOVworld)-នាព្រឹកថ្ងៃទី១៤មិនានៅវែបសាយអេឡិចត្រូនិករដ្ឋាភិបាល លេខាទី ១មជ្ឈឹមសម្ព័ន្ធយុវជន Nguyen Dac Vinh ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុក
យុវជនវៀតណាម បានអញ្ជើញជួបសន្ទនា Online ជាមួយសមាជិកសម្ព័ន្ធ យុវជន
វៀតណាមទាំងក្នុងនិងក្រៅប្រទេសស្តីពីបញ្ហាទាក់ទិនដល់ការងារយុវជន។ នៅក្នុង
ជំនួប Online នេះ លោក Nguyen Dac Vinh បានផ្ទៀងស្តាប់នូវបំណងប្រាថ្នា និង
ទទួលយកសំណើររបស់យុវជនសម្រាប់បុព្វហេតុកសាងនិងការពារមាតុ ប្រទេស។ ក្នុងការឆ្លើយសំនួរថាតើសម្ព័ន្ធយុវជននឹងធ្វើអ្វីដើម្បីជួយយុវជនដែល មានបំណង ចាប់ផ្តើមអាជីពដោយមិនអើពើរដល់ការលំបាកនោះ លោក Nguyen Dac Vinh បាន
ឲ្យដឹងថា៖
“មុនបង្អស់គឺត្រូវស្នើឲ្យដោះស្រាយរាល់ការជំពាក់ជំពិនអំពីគោលនយោ
បាយ ដែលធ្វើយ៉ាងមេចដើម្បីយុវជនចាប់ផ្តើមបង្កើតអាជីពយ៉ាងងាយ ស្រួល។ ត្រូវមានការជួយឧបត្ថម្ភពួកគាត់នូវព័ត៌មានច្បាប់ដែម្បីពួកគាត់ដំណើរការអង្គភាព
អាជីវកម្មឬរូបសណ្ឋានសេដ្ឋកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ម្យ៉ាង វិញទៀត ជួយ ឧបត្ថម្ភយុវជនក្នុងបញ្ហាខ្ចីទុនសម្រាប់អភិវឌ្ឍន៍ផលិតកម្ម”៕