លេខាបក្សកុម្មុយនីស្តវៀតណាមអញ្ជើញចូលរួមសន្និសីទនគរបាលទូទាំងប្រទេស
|
សន្និសីទនគរបាលទូទាំងប្រទេស (http://nguyenphutrong.net/) |
(VOV)_នាព្រឹកថ្ងៃទី ១៨ធ្នូ សន្និសីទនគរបាលទូទាំងប្រទេស លើកទី៦៩ ត្រូវ បានបើកនៅរដ្ឋធានីហាណូយ ដើម្បីបូកសរុបសភាពការណ៍ លទ្ធផលនៃការងារ ធានាសន្តិសុខ សណ្ដាប់ធ្នាប់និងចលនាប្រឡងប្រណាំង៖ ដើម្បីសន្តិសុខជាតិ ឆ្នាំ២០១៣ លាតត្រដាងអនុវត្តភារកិច្ចធានាសន្តិសុខ សណ្ដាប់ធ្នាប់និងបំផុស ចលនាប្រឡងប្រណាំងសំរាប់ឆ្នាំ ២០១៤។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយ
នីស្ត វៀតណាម លោក Nguyen Phu Trong បានកត់សម្គាល់នូវរាល់ការខំប្រឹងប្រែង
របស់កងកម្លាំងនគរបាលប្រជាជនវៀតណាម ដែលបានបំពេញភារកិច្ចធានាសន្តិ
សុខជាតិ រក្សារសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រួមចំណែករក្សារស្ថិរភាពនយោបាយ ការពារអធិបតេយ្យភាពជាតិ…។ល។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស Nguyen Phu
Trong ក៏បានស្នើកងកម្លាំងនគរបាលប្រជាជនបន្តជ្រួតជ្រាបលាតត្រដាងអនុវត្តទស្សនះ សតិអារម្មណ៍ ការបញ្ជាណែនាំរបស់បក្សកុម្មុយនីស្តវៀតណាម ស្ដីពីយុទ្ធ
សាស្ត្រការពារមាតុប្រទេស ក្នុងសភាពការណ៍ថ្មី យល់ដឹងច្បាស់អំពីភារកិច្ច និងឯកភាពឆ័ន្ទះធ្វើសកម្មភាព ដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងាករអនុវត្តគោលដៅ
ដែលបានដាក់ចេញ។ អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“ សកម្មភាពទាំងឡាយនៃកងកម្លាំងនគរបាលប្រជាជនត្រូវតែប្រមូលផ្តុំទៅលើការអនុវត្តភារកិច្ចស្នូលគឺ រក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សង្គម ក្នុង
គ្រប់កាលះទេសះ។នេះគឺជាគោលដៅ ភារកិច្ចដែលត្រូវអនុវត្តអោយបានដែរ៕”