លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសឹង្ហបុរីទៅទស្សនកិច្ចនៅវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២១ និងទី
២២ សីហា នារសៀលថ្ងៃទី ២១ សីហា លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសឹង្ហបុរី
Bilahari Kausihan បានជួបសម្តែងការគួសមរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh
Minh។ ក្នុងជំនួបសន្ទនានេះ រដ្ឋមន្ត្រីការបរទេស Pham Binh Minh បានវាយតំលៃខ្ពស់
ចំពោះការដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង ២ ជានិច្ចកាល ផ្លាស់ប្តូរដំណើរ
ទស្សនកិច្ចគ្នាទៅវិញទៅមក រួមចំណែកបង្កើនទំនុទុកចិត្តក្នុងទំ នាក់ទំនងរវាងប្រ
ទេសទាំង ២។ លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសឹង្ហបុរី Bilahari Kausihan បាន
ចាត់ទុកថា៖ នាពេលខាងមុខ ប្រទេសទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិ បត្តិការលើ
វិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ ដើម្បីនាំទំនាក់ទំនង វៀតណាម-សឹង្ហបុរី
ឡើងកំពស់ថ្មី ដើម្បីផលប្រយោធរបស់ប្រទេសទាំង ២ និងការអភិវឌ្ឍន៍រួមរបស់
អាស៊ាន។ លោក Bilahari Kausihan បានអះអាងថានឹងគួបផ្សំយ៉ាងជិតស្និទជាមួយ
វៀតណាមក្នុងការរៀបចំបណ្ដាសកម្មភាពជាក់ស្តែងក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍
លើកទី ៤០ ទិវាបង្កើតទំនាក់ទំនង វៀតណាម-សឹង្ហបុរីនាឆ្នាំ ២០១៣។ស្តីពីស្ថានភាព
តំបន់និងអន្តរជាតិ ភាគីទាំង ២ បានសន្យាថា៖ នឹងបង្កើនកិច្ចសហប្រតិបត្តិការ
លើបណ្ដាវេទិការអន្តរជាតិនិងតំបន់ ដូចជា៖ អាស៊ាន APEC ASEM ។ល។ 
ពិសេសគឺពង្រឹងសាមគ្គីភាបនិងតួនាទីស្នូលរបស់អាស៊ាន ឆ្ពោះទៅកសាងសហគ
មន៍ អាស៊ាននាឆ្នាំ ២០១៥ ព្រមទាំង បន្តសហការជាមួយបណ្ដាប្រទេសជាសមាជិក
អាស៊ាននិងចិន ក្នុងការអនុវត្តសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅ
សមុទ្រខាងកើត (DOC) និងត្រៀបរៀបចំ ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)
តទៅទៀត៕
លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសឹង្ហបុរីទៅទស្សនកិច្ចនៅវៀតណាម - ảnh 1
លេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសឹង្ហបុរី Bilahari Kausihan បានជួបសម្តែងការគួសមរដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh។ (Image: Vietnamplus)

ប្រតិកម្មទៅវិញ

ផ្សេងៗ