លាំងរក្សាសន្តិភាពរបស់ អ.ស.ប. ចាប់ផ្តើមភារកិច្ចធានាសន្តិសុខនៅម៉ាលី

(VOVworld)  - នាថ្ងៃទី ១ កក្កដា កំលាំងរក្សាសន្តិភាពរបស់ អ.ស.ប. ចាប់ផ្តើម ភារកិច្ចធានាសន្តិសុខនៅម៉ាលី ក្នុងកាលៈទេសៈ ដែលការបោះឆ្នោតសំខាន់នៅ ប្រទេសនេះនឹងត្រូវបានរៀបចំឡើងនាខែសីហាខាងមុខ។ កំលាំងរក្សាសន្តិភាព
របស់ អ.ស.ប. ប្រចាំនៅម៉ាលី (MINUSMA) មានទាហានចំនួន ១២ ពាន់ ៦ រយ
នាក់ នឹងគួបផ្សំជាមួយកងកំលាំងរបស់បារាំងដែលកំពុងដាក់ពង្រាយនៅទីនេះ សំដៅទប់ទល់នឹងជនឥស្លាមជ្រុលនិយមហើយជួយឧបត្ថម្ភរដ្ឋាភិបាលម៉ាលី
ដណ្តើមសិទ្ធិអំណាចឡើងវិញក្នុងទូទាំងប្រទេស។ ក្រៅពីនោះ MINUSMA នៅទទួលខុសត្រូវការហ្វឹកហាត់កំលាំងសន្តិសុខនៃប្រទេសម្ចាស់ផ្ទះ។ តាម
គំរោង ភារកិច្ចរបស់ MINUSMA នឹងអូសបន្លាយក្នុងរយៈពេល ១ ឆ្នាំ៕

លាំងរក្សាសន្តិភាពរបស់ អ.ស.ប. ចាប់ផ្តើមភារកិច្ចធានាសន្តិសុខនៅម៉ាលី - ảnh 1
លាំងរក្សាសន្តិភាពរបស់ អ.ស.ប. ចាប់ផ្តើម ភារកិច្ចធានាសន្តិសុខនៅម៉ាលី (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ