លុចសំបួរគោរពទំនាក់ទំនងជាមួយវៀតណាម
|
លុចសំបួរគោរពទំនាក់ទំនងជាមួយវៀតណាម (VNP) |
Vovworld-ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្របែលហ្សីក
និងលុចសំបួរលោក Vuong Thua Phong ទើបនឹងបានជូនសារតាំងរបស់ប្រធាន
រដ្ឋវៀតណាមលោក Truong Tan Sang ជូនឌុចលុចសំបួរ Henri។ ទទួលជួបសន្ទនា
ឯកអគ្គរដ្ឋទូត Vuong Thua Phong បន្ទាប់ពីពិធីជូនសារតាំង ឌុច Henri បានអះអាង
ថា លុចសំបួរជានិច្ចកាលគោរពការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពនិងកិច្ច
សហប្រតិបត្តិការលើច្រើនវិស័យជាមួយវៀតណាម។ ឌុច Henri បានអះអាងថា
លុចសំបួរគាំទ្រវៀតណាមបង្កើនទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) នៅ
ចំពោះមុខនឹងជំរុញ EU សំរេចដំណើរការអនុម័តលើកិច្ចព្រមព្រៀងដៃគូនិង
សហប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាង EU វៀតណាម និងសំរេចការចរចារ
ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (EVFTA) យ៉ាងឆាប់ៗ៕